មួយយប់សមត្ថកិច្ចចម្រុះស្ទាក់ចាប់បានរថយន្តទួរីសដឹកឈើប្រណីត២គ្រឿង
ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកទួរីស២គ្រឿងដឹកឈើប្រណីតប្រភេទនាងនួនមានមុខកាត់ធំៗត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានជាបន្តបន្ទាប់ ដែលមួយគ្រឿងចាប់បាន កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៨ កុម្ភៈ និងមួយគ្រឿងទៀតចាប់បានកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៩ កុម្ភៈ ២០១៤ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។
ចែករំលែកព័តមាននេះ