ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌ​​៧មករា ចាប់​ចោរ​ឆក់​កាបូប០​២នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ចោរ​ឆក់​កាបូប​០២​នាក់ ត្រូវបាន​សមត្ថកិច្ច​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​មករា ដេញ​ប៉ផាប់​ពភីង ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៦និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ កុម្ភៈ ២០១៤ នៅ​ផ្លូវ​លេខ​​៣៣៦កែង​ផ្លូវ​​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧មករា ខណៈពួក​​គេជិះ​ម៉ូតូ​​​​ធ្វើសកម្ម​ភាព​ឆក់​កាបូបស្ត្រី​ម្នាក់​បាន​សម្រេច​ហើយ​ព្យាយាម​រត់​គេ​ចខ្លួន ។

ជន​សង្ស័យ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​១-ឈ្មោះ គង់ ប៉ប៊ុង ភេទប្រុស អាយុ​១៨ឆ្នាំ និង​ទី​២-ឈ្មោះ ខិ សុខជា ភេទប្រុស អាយុ​២៣​ឆ្នាំ ទាំង​២នាក់មាន​មុខ​របរ​និងទីលំនៅ​មិន​ពិត​ប្រាកដ​​ ។

ក្រោយ​ពី​ឃាត់​ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ពួក​គេ​ធ្វើសកម្មភាព ហើយ​ជន​សង្ស័យបញ្ជូន​​ទៅសាកសួរ​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​៧មករា ដើម្បីកសាងសំ​ណុំ​រឿង​ទៅតុលាការ​​ ៕​