ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំលុយ​ប្រពន្ធ​ទិញ​ស្រា​ផឹក​មិន​បាន​ចាក់​មួយ​កាំ​បិត​របួស​ធ្ងន់ ហើយ​គេច​ខ្លួនបាត់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់ស្រវឹង​ស្រាជោកខឹង​សុំ​លុយ​ប្រពន្ធ​ទិញ​ស្រា​ផឹក​ថែម​មិន​បាន​ ​យក​កាំ​បិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​ចំ​ដៃ​ឆ្វេង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ហើយ​គេច​ខ្លួន​បាត់​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទីព្រឹក​ ​ថ្ងៃ​ទី១៨ កុម្ភៈ ២០១៤ ស្ថិត​នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​វរ​សេនីយ៍​ត្រី​ ស៊ីវ សុជាតិ​ អធិការ​ស្រុក​សិរី​សោភ័ណ​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ប្តី​ចាក់​របួស​ធ្ងន់​ឈ្មោះ​ជឹម រ៉េត ហៅ​ណេត អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្រុម​ទី​៣ ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ចំណែក​ប្តី​ឈ្មោះ​ជា ប៊ុន​ធឿន ហៅទូច​ អាយុ​៣១​ឆ្នាំ​។

ក្រោយ​កើតហេតុ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​មង្គល​បុរី​ ចំណែក​បុរស​ជា​ប្តី​ដែល​គេច​ខ្លួន​ កម្លាំង​នគរ​បាល​កំពុង​ស្រាវ​ជ្រាវ​តាម​ប្រម៉ាញ់​៕