ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ក្បាល​សព​បុរស​ម្នាក់ ដែល​ជនមិន​ស្គាល់​មុខ​កា.ប់សម្លា.ប់​នៅ​កណ្តាលស្រែ​ ចោ​ទថាចេះអំ​ពើ​អាប​ធ្មប់​​

11 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ក្បាល​សព​បុរស​ម្នាក់ ដែល​ជនមិន​ស្គាល់​មុខ​កា.ប់សម្លា.ប់​នៅ​កណ្តាលស្រែ​ ដោយ​បន្សល់​ទុក​តែ​ដង​ខ្លួន​ ចោ​ទថាចេះអំ​ពើ​អាប​ធ្មប់ ត្រូវ​បាន​ប្រជាពល​រដ្ឋ​ប្រទះ​ឃើញ​​ កាល​ពី​វេលា​ម៉ោង​​៧ព្រឹក​ថ្ងៃទី​​១៩ កុម្ភៈ ២០១៤ ខណៈទៅ​រុត​ត្រី​នៅ​ក្នុង​បឹង​មួយ​ ស្ថិត​ក្នុង​ភូមិ​ចម្ការ​ចេក ឃុំ​បឹង​សាលា​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច ។

ខេត្ត​កំពត​​ ៖ ក្បាល​សព​បុរស​ម្នាក់ ដែល​ជនមិន​ស្គាល់​មុខ​កាប់សម្លាប់​នៅ​កណ្តាលស្រែ​ ដោយ​បន្សល់​ទុក​តែ​ដង​ខ្លួន​ ចោ​ទថាចេះអំ​ពើ​អាប​ធ្មប់ ត្រូវ​បាន​ប្រជាពល​រដ្ឋ​ប្រទះ​ឃើញ​​ កាល​ពី​វេលា​ម៉ោង​​៧ព្រឹក​ថ្ងៃទី​​១៩ កុម្ភៈ ២០១៤ ខណៈទៅ​រុត​ត្រី​នៅ​ក្នុង​បឹង​មួយ​ ស្ថិត​ក្នុង​ភូមិ​ចម្ការ​ចេក ឃុំ​បឹង​សាលា​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច ។

សូម​បញ្ជាក់ថា បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត​ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​២១​ វិច្ឆិកា​ នៅ​ក្នុង​ស្រែ​ដោយ​បន្សល់​ទុក​តែ​ដង​ខ្លួន​ រីឯ​ក្បាល​សព​ ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​យក​ទៅ​បាត់​ ។​

ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាត​ករ​សម្លាប់​ ហើយ​កាត់​យក​ក្បាល​ទៅ​បាត់​នេះ​ឈ្មោះ​ យុង​ ហាន​ អាយុ​៤៩​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ទាវ​ ថា​ អាយុ​៤៨​ឆ្នាំ​ និង​មាន​កូន​៦​នាក់​ នៅ​ក្នុង​បន្ទុក​ នៅ​ភូមិ​កោះ​ចម្ការ​ ឃុំ​បឹង​សាលា​ខាង​ត្បូង​ ស្រុក​កំពង់​ត្រាច​ ។​