មានទ្រព្យ​តែ​ខ្វះ​ភាព​កក់ក្តៅ​ក៏​គ្មាន​សេចក្តីសុខ


គ្រួសា​ខ្លះ​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ មាន​មាស មាន​ប្រាក់​ចាយ​មិន​អស់ តែ​ក៏​នៅ​ខ្វះ​សេចក្តីសុខ​សុភមង្គល​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខ្វះ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ជា​ជីវិត​រស់នៅ​ក្នុង​សភាព​វេទនា​ជាង​អ្នក​អត់​ទ្រព្យ​ទៅ​ទៀត រស់ទាំងក្រៀមក្រំចិត្ត រងក្តីវិបត្តិគ្រប់វេលា ។

ស្ត្រី​ជា​ភរិយា​ពួក​ខ្លះ​មិន​ខ្វះ​ទ្រព្យសម្បត្តិទេ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ វីឡា លុយ ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ​ជា​ប្រក្រតី​របស់​ស្ត្រី​ទាំងនោះ​មានមុខ​ក្រៀម​ស្រពោន ព្រោះ​ខ្វះ​ក្តី​ស្រឡាញ់ ខ្វះ​ភាព​កក់ក្តៅ​អំពី​ស្វាមី​ទៅ​វិញ នាង​ត្រូវ​រស់នៅ​ទាំង​ក្រៀមក្រំ​ចិត្ត ជីវិត​ត្រូវ​ភប់ប្រសព្វ​តែ​ភាពល្អក់​កករ ដោយសារ​ស្វាមី​មិន​យល់ចិត្ត ។

ចំណែក​បុរស​ពួក​ខ្លះ​តែង​ប្រើ​ពាក្យ​បែប​ដោះសា​ថា រវល់​ណាស់​រហូត​មិន​មាន​ពេលវេលា​សម្រាក​នៅផ្ទះ ត្រូវ​ទៅ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្លះ​ក៏​ខ្វះ​ភាព​ស្មោះត្រង់​មួយ​និង​មួយ ខ្វះ​ធម៌​សន្តោស ខ្លះ​ល្មោភ​លោភ​លន់​រកស៊ី​ក្នុង​ផ្លូវ​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ មនុស្ស​ធន់​នេះ​គេ​មិន​ហៅ​ថា​ស្វាមី​ល្អ​ទេ គួរ​ហៅ​មោឃបុរស​វិញ​ទើប​វា​ត្រឹមត្រូវ​ជាង​ ។

បណ្ឌិត​ទាំងឡាយ​ពោល​ថា បុរស​ល្អ​គួរ​ចេះ​ត្រឹមតែ​ការងារ​សុចរិត មានចិត្ត​ស្មោះត្រង់​នឹង​ការងារ ស្មោះត្រង់​នឹង​គ្រួសារ​ប្រពន្ធ​កូន​ទៅ នឹង​បាន​សុខ​ចម្រើន គេង​លក់​ស្រួល​ហើយ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ