យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Google បានទិញយកភាគហ៊ុនចំនួន ៥,៩៥ភាគរយពីក្រុមហ៊ុន Lenovo ដែលគិតជាទឹកប្រាក់ចំនួន ៧៥០លានដុល្លារ ស្របពេលដែលក្រុមហ៊ុន Lenovo បានព្រមព្រៀងលក់ក្រុមហ៊ុនទូរស័ព្ទ Motorola របស់ខ្លួនទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិន ។
ដោយទ្បែកស្ថាប័ន Dow JonesNewswires បានសរសេរថា ក្រុមហ៊ុន Google ដែលជាប្រព័ន្ធអីុនធើរណេតដ៏ធំរបស់អាមេរិកមួយនេះ ទទួលបានភាគហ៊ុនចំនួន ៦១៨,៣លាន តាមរយៈការលក់ផលិតផលកុំព្យូទ័រ PC ដែលក្នុង១ហ៊ុនមានតម្លៃ ១.២១៣ដុល្លារ នៅពេលដែលក្រុមហ៊ុន Lenovo បានទិញយកភាគហ៊ុនរបស់ Motorola ដែលគិតជាទឹកប្រាក់ ២,៩១ពាន់លានដុល្លារ ។
តាមរយៈការជួញដូររវាងក្រុមហ៊ុន Google និង Lenovo បានផ្តល់ផលវិជ្ជមានដល់ក្រុមហ៊ុន Lenovo លើទីផ្សារទូរស័ព្ទ Smartphone និង Tablet ផងដែរ ។ ត្រឹមតែរយៈកាល១សប្តាហ៍ប៉ុណ្ណោះ ដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនចំណាយលុយ ២,៣ពាន់លានដុល្លារ ទិញយកមុខជំនួញរបស់ក្រុមហ៊ុន IBM ដែលស្ទើរតែរលាយបាត់ក្នុងតារាងជួញដូរទៅហើយ ។ ការធ្វើដូចនេះ គឺដើម្បីទទួលបានភាគរយបន្ថែមទៀត និងសម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុន ធំៗ របស់អាេមរិកគឺ Dell និង Hewlett-Packard (HP) ជាដើម ៕
ចែករំលែកព័តមាននេះ