ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់​ចំណាយ​ពេល​៥០​ឆ្នាំ ដើរ​ប្រមូល​លលាដ៍​ក្បាល​សត្វ​បាន​ចំនួន​៧.០០០​ក្បាល យក​មក​រក្សា​ទុក​ក្នុង​ផ្ទះ​

11 ឆ្នាំ មុន

​ប្រភពព័ត៌​មាន​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ក​នូវ​ភាព​​ភ្ញាក់​ផ្អើល ខណៈ​ដែល​​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ Ray Bandar អាយុ​៨៤​ឆ្នាំ រស់​នៅ​ក្នុង​ទី​ក្រុង San Francisco នៃ​សហ​រដ្ឋ​អាមេ​រិក បាន​ចំណាយ​​រយៈ​ពេល​៥០ឆ្នាំ ដើម្បី​ប្រមូល​លលាដ៍​ក្បាល​របស់​សត្វ​ចំនួន​៧.០០០​ក្បាល យក​មក​រក្សា​ទុក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ។ សកម្ម​ភាព​របស់​លោក​តា Bandar ពិត​ជា​គួរ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​

​ប្រភពព័ត៌​មាន​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ក​នូវ​ភាព​​ភ្ញាក់​ផ្អើល ខណៈ​ដែល​​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ Ray Bandar អាយុ​៨៤​ឆ្នាំ រស់​នៅ​ក្នុង​ទី​ក្រុង San Francisco នៃ​សហ​រដ្ឋ​អាមេ​រិក បាន​ចំណាយ​​រយៈ​ពេល​៥០ឆ្នាំ ដើម្បី​ប្រមូល​លលាដ៍​ក្បាល​របស់​សត្វ​ចំនួន​៧.០០០​ក្បាល យក​មក​រក្សា​ទុក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ។ សកម្ម​ភាព​របស់​លោក​តា Bandar ពិត​ជា​គួរ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន ពីព្រោះ​តែ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ប្រៀប​ដូច​ជាសារ​មន្ទីរ​ដែល​មាន​ដាក់​តាំង​សុទ្ធ​តែ​លលាដ៍​ក្បាល​សត្វ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​។

លោក Bandar បាន​និយាយ​រៀប​រាប់​ឱ្យ​ដឹង​ថា «គាត់​បាន​​ចំណាយ​ពេល​៥០​ឆ្នាំ ​ដើម្បី​ទិញ​លលាដ៍​ក្បាល​​សត្វ​ដែល​គេ​សម្លាប់​យក​សាច់​ទៅ​លក់ ហើយ​គាត់​ក៏​បាន​សុំ​ទិញ​នូវ​ក្បាល​របស់​សត្វ​ទាំង​នោះ​​មក ។ បន្ទាប់​ពី​បាន​ក្បាល​សត្វ​ទាំង​អស់​នោះ​ហើយ គាត់​ក៏​បាន​លាង​ជម្រះ​ និង​រក​វិធី​ផ្សេង ដើម្បី​សំអាត​ធ្វើ​យ៉ាង​ណា ដើម្បី​បំបាត់​​ក្លិន​ស្អុយ​តែ​ម្តង ។ ចំពោះ​លលាដ៏​ក្បាល​សត្វ​ទាំង​នោះ​ គាត់​បាន​ដើរ​រក​ទិញ​ជាច្រើន​កន្លែង ទម្រាំ​តែ​ទទួល​បាន​នូវ​លលាដ៍​ក្បាល​សត្វបាន​ចំនួន​៧.០០០​​​ ។ គាត់​បាន​យក​​លលាដ៍​ក្បាល​សត្វ​ទាំង​នោះ​ទៅ​ដាក់​តាំង​លម្អ​នៅ​ក្នុង​ផ្ទះ និង​កន្លែង​ផ្សេងៗ​ទៀត​ដែលស្ថិត​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​របស់​គាត់​ ។ ពេល​នេះ គាត់​ពិត​​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​តែ​នៅ​ក្នុង​ផ្ទះគាត់​មាន​ដាក់តាំង​លម្អ​នូវ​លលាដ៍​ក្បាល​សត្វ​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត។ បើ​មើល​យូរ​ទៅ​ផ្ទះរបស់​គាត់​វា​ប្រៀប​ដូចជា​សារ​មន្ទីរ​ជាតិ ដូច្នេះ​គាត់​មិន​បាច់​​ចំណាយ​ពេល​ដើរ​ទស្សនា​នៅតាម​សារ​មន្ទីរ​​ដទៃ​ទៀត នាំ​ឱ្យ​ខាត​ពេល​វេលា​នោះ​​ទេ ។

លោកតា Bandar បាន​និយាយ​បន្ត​ទៀត​ថា «ថ្វី​ដ្បិត​តែ​ពេល​នេះគាត់​​បាន​រក្សា​ទុក​លលាដ៍​ក្បាល​សត្វ​រាប់​ពាន់​ក្តី ក៏​គាត់​មិន​ទាន់​បញ្ឈប់​ការ​ប្រមូល​ក្បាល​សត្វ​ឡើយ ពោល​គឺ​គាត់មាន​បំណង​បន្ត​សកម្ម​ភាពដើរ​ប្រមូល​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទៀត ។ គាត់​នឹង​ឈប់​ធ្វើ​សកម្ម​​ភាព​បែប​នេះ នៅពេល​ដែល​គាត់គ្មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុងការ​ដើរ​ប្រមូល​លលាដ៍​ក្បាល​ ។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី គាត់​សង្ឃឹម​​ថា នៅ​ថ្ងៃ​អនាគត​ផ្ទះរបស់​​គាត់​នឹង​ត្រូវ​បាន​មហា​ជន​​ចាត់​ទុក​ជា​ទី​កន្លែង​​មួយ​ដែល​ជា​ទីចាប់​អារម្មណ៍ និង​សំខាន់​បំផុត​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ក្នុងការ​ដើរ​ទស្សនា​នៅ​ផ្ទះ​គាត់​​​ប្រៀប​ដូចជា សារ​​មន្ទីរ​ជាតិ​អីុចឹង​ដែរ»  ៕