ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រកម្ពុជា​ និង សម្តេចម៉ែ ​យាងទៅទីក្រុងប៉េកំាង​ពិនិត្យព្រះរាជសុខភាព​ព្រឹក​នេះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ សម្តេចព្រះមហាក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ​ បានយាង​ទៅទី​ក្រុងប៉េកំាង​សាធារណរដ្ឋ​ ប្រជាមានិតចិន ​ដើម្បីពិនិត្យ-ព្យាបាល​ព្រះ​រាជសុខភាព ​នៅថ្ងៃទី១៩​ កុម្ភៈ ​២០១៤ នេះ ។ យាង​និង​អញ្ជើញ​ជូន​​ព្រះ​រាជ​ដំណើរ​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ

រាជធានីភ្នំពេញ​៖ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ សម្តេចព្រះមហាក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ​ បានយាង​ទៅទី​ក្រុងប៉េកំាង​សាធារណរដ្ឋ​ ប្រជាមានិតចិន ​ដើម្បីពិនិត្យ-ព្យាបាល​ព្រះ​រាជសុខភាព ​នៅថ្ងៃទី១៩​ កុម្ភៈ ​២០១៤ នេះ ។ យាង​និង​អញ្ជើញ​ជូន​​ព្រះ​រាជ​ដំណើរ​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ មាន​សម្តេចអគ្គ​មហាពញា​ចក្រី ហេង​ សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សមា​ជិក សមាជិកា​រដ្ឋ​សភា រាជ​រដ្ឋាភិបាល​ ព្រះរាជ​វង្សានុវង្ស​ និង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ថា ​ព្រះមហាក្សត្រកម្ពុជា ​នរោត្តមសីហមុនី​ ព្រះអង្គតែងតែ​យាងទៅពិនិត្យ​និងព្យាបាល​ព្រះរាជសុខភាព​នៅ​ទី​ក្រុង​ប៉េកំាង​ នូវរៀងរាល់៦ខែម្តង ​តាមវេជ្ជបញ្ជារបស់​ក្រុមវេជ្ជបណ្ឌិត​​ដ៏ចំណានៗ​របស់ចិន ។

បើយោងតាម​ព្រះរាជសារ​ព្រះមហាក្សត្រ​កម្ពុជាចុះថ្ងៃទី១៨​ កុម្ភៈ ​២០១៤ បានបញ្ជាក់​ឱ្យ​ដឹង​ថា ​នៅក្នុងឱកាស​អវត្តមាន​របស់​ព្រះ​អង្គ ​សម្តេចអគ្គមហាធម្មពោធិសាល ​ជា ស៊ីម ​នឹងទទួលជាប្រមុខរដ្ឋស្តីទី ។

យ៉ាងណាក៏ដោយ ​ព្រះរាជសារ​ព្រះមហាក្សត្រ ​មិនបាន​បញ្ជាក់ពីកាលបរិច្ឆេទ​នៃការយាងនិវត្តន៏​មកកាន់ប្រទេសកម្ពុជា​វិញនៅពេលណានោះទេ ៕