ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ដល់​ផ្លូវ​កោង​​ជ្រុល​​ល្បឿន​ចូល​ប្រឡោះ​ផ្ទះ​គេ​កប់​ភក់​ស្លា.ប់​១ របួស​ធ្ងន់​​ ​២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ រី​ឯ​នារី​ និង​យុវជន​ ២នាក់ទៀត​​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​​អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​ម៉ាក​​ស្តេប​ ពណ៌​ខ្មៅ ១គ្រឿង​ ហើយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ផ្សេង​ទៀត​ជិះ​ដេញ​វាយ​តាម​​ផ្លូវ​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ ក៏​បានជ្រុល​ល្បឿន​ចូល​ទៅ​ប្រឡោះ​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​ធ្លាក់​ផ្លូវ​កប់​ភក់​ស្លា.ប់​ម្នាក់​ និង​របួស​ធ្ងន់​ធ្ងរ​ ២នាក់​។

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ រី​ឯ​នារី​ និង​យុវជន​ ២នាក់ទៀត​​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​​អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​ម៉ាក​​ស្តេប​ ពណ៌​ខ្មៅ ១គ្រឿង​ ហើយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ផ្សេង​ទៀត​ជិះ​ដេញ​វាយ​តាម​​ផ្លូវ​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ ក៏​បានជ្រុល​ល្បឿន​ចូល​ទៅ​ប្រឡោះ​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​ធ្លាក់​ផ្លូវ​កប់​ភក់​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ធ្ងរ​ ២នាក់​។

​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ០៥​នាទី យប់​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៩​​ កុម្ភៈ​ ២០១៤​ តាម​បណ្តោយ​ផ្លូវ​២៧១​ ចំណុច​មុខ​ផ្ទះ​លក់​អាគុយ​រថ​យន្ត​ និង​ម៉ូតូ​គ្រប់​ប្រភេទ​ យីហោ​ ឌួង ចិត្រា​​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌទួល​គោក​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ទាំង​ ២នាក់​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​នារី​ម្នាក់​ដែល​ស្លាប់​កប់​ភក់​ រួម​ទាំង​ម៉ូតូ សមត្ថ​កិច្ច​បាន​ចុះ​អន្តរា​គមន៍​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​​ទទួល​យក​សព​៕