ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ស៊េរី​ចា​ស់វ៉ា​ជែង​កាម​រី​បា​ឡែនមិ​ន​ផុត ​គេច​រថ​យន្ត​ពី​មុខ​ប៉ះ​គ្នា​ខូច​ខាតទាំ​ង​សង​ខាង​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​រវាង​រថ​យន្ត​កាមរី​ស៊េរី​ចាស់ ​បើក​វ៉ា​ជែង​រថ​យន្ត​កាមរី​ស៊េរី​ថ្មី​បា​ឡែន មិ​ន​ផុត ​ព្រោះ​វ៉ា​នៅ​ត្រង់​ស្ថាន​ភាពផ្លូវ​កោង ​និង​គេច​រថ​យន្ត​ផ្សេង​ ដែល​កំពុង​តែបើ​កប​រ​មក​ពី​មុខ ​បណ្តាល​ឲ្យ​ប៉ះ​គ្នា​ជា​មួយបា​ឡែ​ន រ​ង​ការ​ខូច​ខាត​ស្រាល​ទាំង​សង​ខាង​ តែ​​ម្ចាស់​ជជែក​គ្នា​រក​ខុស​ត្រូវ​រៀង​ខ្លួន។​ ហេតុ​ការណ៍នេះ​ បា​នកើ​តឡើ​ង​កាល​ពី​វេលា​ម៉ោង​ ៤ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​១៨​ កុម្ភៈ ​២០១៤ ​នៅ​លើ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧A​ ស្ថិត​ក្នុង​ភូមិ​សួ​ស្តី ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃលិ​ន។​

ជន​បង្ក​​​ឈ្មោះ ​នូវ ​ភារម្យ ​ភេទ​ប្រុស​ អាយុ ​២៥ឆ្នាំ ​ជា​អ្នក​បើក​បរ​រថ​យន្ត​ឈ្នួល ​រស់​នៅ​ភូមិ​កាប់​គោ​ថ្មី​ ឃុំ​អូរ​ចា ​ស្រុក​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ បើក​បរ​រថ​យន្ត​ម៉ាក​កាមរី​គូទ​ស្វិត​ស៊េរីចា​ស់ ​ពណ៌ឈាម​ជ្រូក​​ ពាក់​​ស្លា​កលេ​ខ ​ប.​0043 ​ភព2 ​រង​ការ​ខូច​ខាត​ក្រពិត​ខាង​ក្រោយ​ផ្នែកខា​ង​ស្តាំ​តិច​តួច។​ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​រង​គ្រោះ​ឈ្មោះ ណុ​ប ​សុភាព ​ភេទ​ប្រុស ​អាយុ ​៤៤​ឆ្នាំ ​អ្នក​បើក​បរ​រថ​យន្ត​ឈ្នួល រ​ស់​នៅ​ភូមិ​ប៉ាហ៊ី​ត្បូង ​សង្កាត់​ប៉ៃ​លិន ​ក្រុង​ប៉ៃ​លិន​ បើក​បរ​រថ​យន្ត​ម៉ាក​កាមរី​បា​ឡែន ព​ណ៌ទឹ​ក​ប្រាក់ ​ពាក់​ស្លាក​លេខ​ បាត់ដំ​បង ​2A-​7509 ​រង​ការ​ខូច​ខាតរ​លាត់​ថ្នាំ​ផ្នែក​ឆ្វេង​ខាង​មុខ​ស្រាល។​

ប្រភពព័​ត៌មា​ន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​មាន​រថ​យន្ត​កាមរី​បា​ឡែន ​ពណ៌​ទឹក​ប្រាក់​ ១គ្រឿង ​បើក​បរ​ក្នុង​ទិស​ដៅពី​កើត​ទៅលិ​ច ​លុះដ​ល់ចំ​ណុច​ផ្លូវ​កោង ​ស្រាប់​តែ​មាន​រថ​យន្ត​កាមរី​ស៊េរី​ចាស់​គូទ​ស្វិត ​១​គ្រឿង​ទៀត ​ដឹក​អ្នក​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ក៏​បាន​បើក​យ៉ាង​លឿន​វ៉ា​រថយន្ត ​១គ្រឿង ​ខាង​មុខ។​

តែ​ដោយ​សារ​រថ​យន្ត​បា​ឡែនបើ​កប​រក្នុង​ល្បឿន​លឿនដែរ​ ហើយ​ស្រប​ពេល​ដែល​មាន​រថ​យន្ត​តូច​ធំ​បើកប​រម​ក​ពីមុខ​ទៀត ​ស្រាប់​តែ​ម្ចាស់​រថ​យន្ត​កាមរី​ស៊េរី​ចាស់​ បាន​បួង​ចង្កូត​ទៅខា​ង​ស្តាំ​ដៃ ​ដើម្បី​គេច​រថ​យន្តម​ក​ពី​មុខ​បណ្តាល​ឲ្យ​កៀរ​គ្នានឹ​ង​រថ​យន្ត​បាឡែ​ន ​រង​ការ​ខូច​ខាត​ស្រាល​ទាំង​សង​ខាង​ តែ​ម្ចាស់​រថ​យន្ត​ទាំង​ ២គ្រឿង ​និង​អ្នក​រួមដំ​ណើរ​ព្រលឹង​ចុង​សក់។​

ក្រោយ​ពេល​កើត​ហេតុ ​ម្ចាស់​រថ​យន្ត​កាមរី​បា​ឡែន ​ទាម​ទារ​ឲ្យ​ម្ចាស់​រថ​យន្ត​បង្ក​ហេតុ​បង់​សង​ថ្លៃ​ការ​ខូច​ខាត​ចំនួន ​១០០​ដុល្លារ​ តែ​ដោយ​ម្ចាស់​រថ​យន្ត​កាមរី​មិន​ព្រម​ ក៏​ជជែក​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ ​និង​ហៅ​សមត្ថ​កិច្ច​ចរា​ចរណ៍ជើ​ង​គោក​ក្រុង​ប៉ៃលិ​ន ​មក​ជួយ​ដោះស្រាយ​ ដើម្បី​បញ្ចប់​រឿង៕​