រថយន្តស៊ិនទ្រីទម្លាក់ធុងសំរាមរ៉ឺយ៉ែចុះឡើង ហ៊ីយ៉ាន់ដាយមិនយោគយល់ព្យាយាមបើកទៅមុខ ប៉ះកៀរបន្តិចបន្តួចបង្កជាជម្លោះ
រាជធានីភ្នំពេញ ៖ រថយន្តស៊ិនទ្រី ១គ្រឿង បានធ្វើការទម្លាក់ធុងសំរាមរ៉ឺយ៉ែចុះឡើង ស្របពេលដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-9011 បើកមកដល់ និងដោយមិនមានការយោគយល់ ក៏បានព្យាយាមបើករុលទៅមុខ បណ្តាលឲ្យប៉ះកៀរបន្តិចបន្តួច បង្កជាជម្លោះទាស់ទែងគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០នាទី យប់ថ្ងៃទី១៨ កុម្ភៈ ២០១៤ តាមបណ្តោយផ្លូវលេខ៣៨០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ចែករំលែកព័តមាននេះ