ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ ២គ្រឿង​ បុក​គ្នា​ពេញ​ទំហឹង​មុខ​ផ្សារ​​ជេន​ជូរី​ផ្លាហ្សា​ រង​របួស​ ២នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បាន​រង​របួស​ស្រាល​ ខណៈដែល​ម៉ូតូ​វ៉េវ​អ៊ី​ ១គ្រឿង​ ពណ៌​ការ៉ុត​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1K-1560 បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​មុខ​ផ្សារ​ទំនើប​ជេន​ជូរីផ្លា​ហ្សា​ ក៏ត្រូវ​ម៉ូតូ​ឌ្រីម​C125 ស៊េរី​០៨​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AA-1527 បើក​បរ​ដោយ​បុរសម្នាក់​ដូច​គ្នា​ ដែល​ធ្វើ​ដំណើរ​ពីជើង​ទៅត្បូង​ឆ្លង​ផ្លូវ​ បុក​ចំ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​សាង​ ចំណែក​ម្ចាស់​ម៉ូតូ​វ៉េវ​​ រង​របួសជើង​សង​ខាង​ស្រាល​ ឯម្ចាស់​ម៉ូតូ​ឌ្រីម​ ​រង​របួស​​បែក​ក្បាល​ស្រាល​ដូ​ច​គ្នា​​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ១០​នាទី យប់​ថ្ងៃទី​១៨​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​តាងួន​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ក្រោយ​កើត​​ហេតុ​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​គ្នា​នៅ​កន្លែង​កើតហេតុ​៕