ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​​​បេតិ​ក​​ភណ្ឌ​​​​ប្រវត្តិ​​សាស្ត្រ​​​​ក្នុង​​រាជ​​ធានី​​ភ្នំពេញ​ មាន​​ចំនួន​523​​ ក្នុង​​​នោះ​​សំណង់​​​ជា​​លំនៅ​ឋាន​​44​8​​ទីតាំង

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ យោង​តាមរបាយ​ការណ៍​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ ​​​បាន​ឱ្យ​ដឹង​ថា​ សំណង់​បេតិកភណ្ឌ​ប្រវត្ដិ​សាស្រ្ដ​នៅ​រាជ​ធានី​ភ្នំពេញ​ មាន​ចំនួន​៥២៣​ ក្នុង​នោះ​សំណង់​បេតិកភណ្ឌ​ដែល​ចាត់​ជា​ចំណាត់​ថ្នាក់​លេខ​១​ មាន​ចំនួន​៣៤​ទី​តាំង​ (​បើ​ប្រៀប​ធៀប​ស្មើ​ឆ្នាំ​មុន​) ចំណាត់​ថ្នាក់​លេខ​២​ ចំនួន​២៤​ទី​តាំង​(ស្មើ​ឆ្នាំ​មុន​)​ ចំណាត់​ថ្នាក់​លេខ​៣​ ចំនួន​១៧​ទី​តាំង​(ស្មើ​ឆ្នាំ​មុន​)​និង​ចំណាត់​ថ្នាក់​លេខ​៤​ គឺ​សំណង់​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​ប្រវត្ដិ​សាស្រ្ដ​មាន​ចំនួន​៤៤៨​ទី​តាំង​ ។​

ទាក់​ទិន​ទៅ​នឹង​របាយ​ការណ៍​ខាង​លើ​នេះ​ មន្ដ្រី​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ រាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​កោះ​សន្ដិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ថា​ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​កិច្ច​សហការ​ពី​ក្រុម​អ្នក​ជំនាញ​ឯក​ទេស​បារាំង​ បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​វាយ​តម្លៃ​ទៅ​លើ​សំណង់​បេតិកភណ្ឌ​ និង​សំណង់​ប្រវត្ដិ​សាស្រ្ដ​នៅ​រាជ​ធានីភ្នំពេញ​ ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​វាយ​តម្លៃ​នោះ​ យើង​បាន​អនុវត្ដ​ទៅ​តាម​ច្បាប់​ស្ដី​ពី​កិច្ច​ការ​ពារ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​​ ឆ្នាំ​១៩៩៦​ ។​ មន្ដ្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​ច្បាប់​បាន​កំណត់​មាន​ពីរ​ ទី​១​-គឺ​ស្នា​ដៃ​របស់​មនុស្ស​ ឬ​ធម្មជាតិ​ដែល​មាន​តម្លៃ​ជា​ប្រវត្ដិ​សាស្រ្ដ​ ជា​សិល្បៈ​ សាសនា​ វិទ្យា​សាស្រ្ដ​ ហើយ​បានបង្ហាញ​ឱ្យ​ឃើញអំពី​វប្បធម៌​របស់​សង្គម​ ។ ទី​២-គឺ​អាយុ​កាល​ចាប់​ពី​៥០​ឆ្នាំ​ទៅ​១០០​ឆ្នាំ​ឡើង​ តែ​ក្នុង​នោះ​ត្រូវ​និយាយ​អំពី​សម័យ​កាល​ដែល​ចែក​ជា​៤​គឺ​ សម័យ​បុរេ​ប្រវត្ដិ​សាស្រ្ដ​ ,​សម័យ​មុន​អង្គរ​​ ពី​សតវត្ស​ទី​១​ដល់​ចុង​សតវត្ស​ទី​៨​ ,​សម័យ​អង្គរ​ ចាប់​ពី​សត​វត្ស​ទី​៩​ដល់​សតវត្ស​ទី​១៥​ និង​សម័យ​ក្រោយ​អង្គរ​ ពី​សតវត្ស​ទី​១៥​ រហូត​ដល់​បច្ចុប្បន្ន​ ។

មន្ដ្រី​រូប​នោះ​បញ្ជាក់​ថា ការ​រាប់​បញ្ចូល​ជា​សំណង់​បេតិកភណ្ឌ​ប្រវត្ដិ​សាស្រ្ដ​នោះ​ អាច​មិន​គិត​ពី​អាយុ​កាល​ក៏​មាន​ដូច​ជា​ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ មាន​អាយុ​កាល​មិន​ដល់​៥០​ឆ្នាំ​ទេ​ តែ​វា​ជា​តឹក​តាង​ប្រវត្ដិ​សាស្រ្ដ​ ។​ ចំណែក​សំណង់​ផ្ទះ​ចាស់​ពី​សម័យ​អាណានិគម​បារាំង មាន​អាយុ​កាល​ប្រហែល​ពី​៧០​ទៅ​៨០​ឆ្នាំ​ តែ​មិន​អាច​រក្សា​បាន​ ព្រោះ​វា​ជា​សំណង់​ឯក​ជន​ ។​ ទាក់​ទិន​ទៅ​លើ​បញ្ហា​សំណង់បេតិកភណ្ឌ​ប្រវត្ដិ​សាស្រ្ដ​វិញ​ មន្ដ្រី​នៃ​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូបនីយ​កម្ម​ សំណង់​និង​សុរិយោដី​រាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​វាយ​តម្លៃ​ទៅ​លើ​សំណង់​បេតិក​ភណ្ឌ​​ និង​សំណង់​ប្រវត្ដិ​សាស្រ្ដ​នៅ​រាជ​ធានី​ភ្នំពេញ​ ត្រូវ​ផ្អែក​ទៅ​លើ​គោល​ការណ៍​៤​ចំណុច​ ១-​​ត្រូវ​គិត​ពី​ប្រវត្ដិ​សាស្រ្ដ​ ឬ​អាយុ​កាល​នៃ​អគារ​​ ។​

២-​ស្ថាបត្យ​កម្ម​នៃ​អគារល្អ​ ឬ​ក៏​អត់​ ។​ ៣-លក្ខណៈ​នគរូបនីយកម្ម តើ​ការ​សាង​សង់​លើ​ទី​តាំង​ល្អ​ដែរ​ឬ​ទេ​ និង​៤-​ត្រូវគិតពី​វប្បធម៌​ប្រទេស​ណា​មួយ​មាន​លក្ខណៈ​ល្អ​ឬ​ក៏​អត់​ ដែល​ទាក់​ទង​ទៅ​នឹងវប្បធម៌ និង​ប្រជា​ជន​នោះ​ ៕​