ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឹ​ម គាន​ហោ ៖ អន្តរាគមន៍​ជួស​ជុល​​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា​ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ថៃ្ង​អាទិត្យ ទី​១១ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក…

ខេត្តកំពត ៖ នៅ​ថៃ្ង​អាទិត្យ ទី​១១ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អមដំណើរ​ដោយ ឯកឧត្តម ស៊ិ​ន វុ​ទ្ធី រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​មុខព្រួញ​ចុះ​ជួយ​ខេត្តកំពត ព្រមទាំង​លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត បាន​ចុះ​ជាក់ស្តែង​អន្តរាគមន៍​ជួសជុល​ទំនប់​កូន​សត្វ​ទំនប់​ប្រទាក់ក្រឡា ស្ថិត​នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែល​ជា​ទំនប់​ចាស់​កសាង​ឡើង​ក្នុង​សម័យ​ខែ្ម​រ​ក្រហម រួច​បាន​ត្រូវ​ជួសជុល​កែ​លំអរ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០០៨​។

ទំនប់​អាង​ទឹក​នេះ ជា​ប្រភេទ​អាង​ដែល​ហៅ​ថា អាង​ទឹក​ត​ភ្ជាប់​នូវ​ភ្នំ​២ (Lac Collinair) គឺ​ភ្នំ​តា​ពក និង​ភ្នំ​កូន​សត្វ ដែល​មាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ​១០​លាន​ម៉ែត្រគូប ដោយ​មាន​របប​ជល​សាស្ត្រ​ជា​របប​ជ្រោះ (Regime torrentiel)​។

ដោយសារ​ក្នុង​រយៈពេល​១០​ថៃ្ង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ជា​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែសីហា ដែល​មាន​បរិមាណ​រហូត​ទៅ​ដល់ ១៣៩​ម​ម (​សរុប​ភ្លៀង​បន្តបន្ទាប់​មាន​ដល់​៣៥០-៤០០​ម៉ែត្រ​) ធ្វើ​ឲ្យ​មានការ​ស៊ី​រូងដី​នៅ​ផែ្ន​ក​ក្បាល​ទំនប់​ប្រវែង ១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ ១៥​ម៉ែត្រ សរុប​ប្រមាណ ៣០​ម៉ែត្រ​។

ជា​ប្រការ​លំបាក​ក្នុង​ការ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​សំខាន់​បំផុត គឺ​ការ​ចល័ត​គ្រឿងចក្រ ព្រោះ​ទឹក​លិច​ផ្លូវ​ម្យ៉ាង និង​ម្យ៉ាងទៀត​សភាពការណ៍​ទឹក​កំពុង​មាន​ភាព​បុក​យ៉ាងធ្ងន់ធ្ងរ​។

តែ​ទោះជា​យ៉ាងណា ក្រសួង​បាន​ត្រៀម​គ្រប់​មធ្យោបាយ ដើម្បី​បើក​យុទ្ធនាការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ នៅ​ពេល​ដែល​កម្លាំង​ទឹកធ្លាក់​ខ្សោយ​បន្តិច ដើម្បី​ធានា​ដល់​ការ​ប្រើប្រាស់​បម្រើ​ដល់​ការ​ស្រោចស្រព និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ