លះ​ព្រះធម៌​ដូច​លះ​សេចក្តីសុខ


ព្រះធម៌​តែង​ទ្រទ្រង់​សត្វលោក​ឱ្យ​បាន​សុខ​ចម្រើន តែបើ​ជីវិត​ឥត​ធម៌​រមែង​ភប់ប្រសព្វ​តែ​សេចក្តី​ទុក្ខ​លុះ​អវ​សា​ន​​នៃ​ជីវិត ហេតុ​នោះ​ព្រះ​បរមគ្រូ​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ឱ្យ​តម្កល់​ខ្លួន​ដោយ​ប្រពៃ​ក្នុង​គុណធម៌​សព្វ​ៗ​កាល ទោះ​បី​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា ក៏​កុំ​ចោល​ព្រះធម៌​ឱ្យ​សោះ ព្រោះ​ការ​ដែល​យើង​មាននូវ​ព្រះធម៌ តាំង​ទុក្ខ​នៅ​ក្នុង​ខ្លួន​បាន​មាំមួន​ហើយ​នោះ ហ្នឹងហើយ​ជា​សិរី​សួស្តី​នៃ​គ្រួសារ ។

មែនហើយព្រះធម៌​តែង​រក្សា​សត្វលោក​ឱ្យ​បាន​សុខ​ក្នុង​ជាតិ​នេះ​ផង​និង​ជាតិ​ខាង​មុខ​ផង មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ធន់​ជាដើម​ឱ្យ​បានជា​មនុស្ស​ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ថ្នាក់​ទេវតា​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

តាម​ធម្មតា​ព្រះធម៌​តែង​ស្ថិត​នៅ​កៀក​នឹង​យើង​ជា​និច្ច​មិន​បាន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ឡើយ មាន​តែ​សត្វលោក​ទេ​ដែល​ចេះ​តែ​លះបង់​ព្រះធម៌​ចោល ហើយ​លាចាក​លោក​នេះ​ស្ពាយ​យក​កម្ម​ដែល​ខ្លួន​បាន​សាង​ទៅ​ជាមួយ ។

ពិត​ណាស់​ព្រះធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​សត្វលោក​ទុកចិត្ត​លើ​ព្រះធម៌ ជឿជាក់​លើ​ព្រះធម៌​ចុះ នឹង​បាន​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​សព្វបែបយ៉ាង ។ (ដោយសាន សារិន)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ