លទ្ធផលនៃការរៀបចំណាត់ថ្នាក់មេដឹកនាំអាមេរិកចំនួន១០រូប ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុុតឃើញថា លោកបារា៉ក់ អូបាម៉ា ជាមេដឹកនាំសហរដ្ឋអាមេរិកបច្ចុប្បន្នមិនបានជាប់ចំណាត់ថ្នាក់ទេ ។ សារព័ត៌មាន USA Today ផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុត ស្ថិតក្នុងលំដាប់ទី១ គឺលោកចច វ៉ាស៊ីនតោន មេដឹកនាំអាមេរិកទី១ មានទ្រព្យជាមធ្យមប្រហែល៥២៥លានដុល្លារ ។
លំដាប់ទី២ គឺលោកថូម៉ាស់ ជេហ្វហ្វេ៊ីសុន ប្រធានាធិបតីអាេមរិកទី៣ មានទ្រព្យសម្បត្តិសរុប ២១២លានដុល្លារ ។ ចំណាត់ថ្នាក់ទី៣ គឺលោក ធីអូឌ័រ រូសវែល មេដឹកនាំអាមេរិកទី២៦ មានទ្រព្យសម្បត្តិសរុប ១២៥លានដុល្លារ ។ សម្រាប់លោក អេនឌ្រូ ជេកសុន ប្រធានាធិបតីអាមេរិកទី៧ មានទ្រព្យសម្បតិ្តសរុប ១១៩លានដុល្លារ ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ។ ចំណាត់ថ្នាក់ទី៥ លោកជេម មេឌីសុន មេដឹកនាំអាមេរិកទី៤ មានទ្រព្យសម្បត្តិប្រហែល ១០១លានដុល្លារ ។ លំដាប់ទី៦ គឺលោកលីនដុន បាយចនសុន មេដឹកនាំអាេមរិកទី៣៩ មានទ្រព្យសម្បត្តិ៩៨លានដុល្លារ ។
ចំណែកចំណាត់ថ្នាក់ទី៧ បានទៅលើលោក ហ៊័រប៊ើតក្លាក ហ៊ូវើ ប្រធានាធិបតីអាមេរិកទី៣១ មានទ្រព្យសម្បត្តិសរុប ៧៥លានដុល្លារ ។ ចំណាត់ថ្នាក់ទី៨ បានទៅលើលោកហ្វ្រែងឃ្លីន ដេទ្បាណូ រូសវែល ប្រធានាធិបតីអាមេរិកទី៣២ មានទ្រព្យសម្បត្តិតម្លៃ៦០លានដុល្លារ ។ ចំណាត់ថ្នាក់ទី៩ លោក វីលៀម ជេហ្វហ្វេ៊ីសុន គ្លីនតុន ប្រធានាធិបតីទី៤២ មានទ្រព្យសរុប៥៥លានដុល្លារ ។ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ស្ថិតក្នុងលំដាប់ថ្នាក់ទី១០ បានទៅលើលោក ចន ហ្វ៊ីតជឺរ៉ាល កេណ្ណឺឌី មេដឹកនាំអាមេរិកទី៣៥ ប៉ុន្តែមិនបានបញ្ជាក់ពីទ្រព្យសម្បត្តិសរុបទេ ៕
ចែករំលែកព័តមាននេះ