ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​ប្រើ​ធម៌​ក្តៅ​មាន​ការ​ប៉ះ​គ្នា​ស្លា.ប់​ប៉ូលិស​ម្នាក់ ហើយ​បាតុករ​ច្រើន​នាក់​ចាប់​ខ្លួន​រួម​ទាំង​មេ​ខ្លោង​ម្នាក់​ផង​

11 ឆ្នាំ មុន

ប៉ូលិស​ថៃ​​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​ត្រង់​ក្បាល​ រួច​ប៉ូលិស​១៤​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ ក្នុង​ប្រតិបត្តិ​ការ​ដ៏​ធំ​មួយ​សំដៅ​ដណ្តើម​ត្រួតត្រា​វិញ​បណ្តា​ទីតាំង​របស់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាង​កក ។​ការស្លា.ប់​ប៉ូលិស​រូប​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​មេ​ប៉ូលិស​ជាតិ​លោក​អាប់​ឌុល​ សាអេង​ស៊ីញ​កា​អេវ ។ លោក​បញ្ជាក់​ថា ប៉ូលិស​រូប​នោះ​ស្លា.ប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ

ប៉ូលិស​ថៃ​​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើង​ត្រង់​ក្បាល​ រួច​ប៉ូលិស​១៤​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ ក្នុង​ប្រតិបត្តិ​ការ​ដ៏​ធំ​មួយ​សំដៅ​ដណ្តើម​ត្រួតត្រា​វិញ​បណ្តា​ទីតាំង​របស់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាង​កក ។​ការស្លាប់​ប៉ូលិស​រូប​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​មេ​ប៉ូលិស​ជាតិ​លោក​អាប់​ឌុល​ សាអេង​ស៊ីញ​កា​អេវ ។ លោក​បញ្ជាក់​ថា ប៉ូលិស​រូប​នោះ​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ។​

ការ​ប៉ះ​ទង្គិចគ្នា​បាន​ផ្ទុះ​នៅ​ជិត​វិមាន​រដ្ឋាភិ​បាល​ ជាទីតាំង​​មួយ​ក្នុង​ចំណោម​ទីតាំង​ដែល​ប៉ូលិស​បុ៉ន​ប៉ង​ដណ្តើម​កាន់​កាប់​ ។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​តប​ត​នឹង​ពួក​បាតុករ ។​ប្រមុខ​ក្រុមប្រឹក្សា​សន្តិ​សុខ​ជាតិ​ថៃ លោក​ប៉ារ៉ា​ឌន​ ប៉ា​តា​ណាថា​ប៊ូត្រ​ បាន​ចោទ​ប្រកាន់​ពួក​បាតុករ​ថា​ បាញ់​គ្រាប់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ដោយ​អះ​អាង​ថា​ ប៉ូលិស​មាន​តែ​ដំបង​និង​ខែល​ ហើយ​​ពុំ​ប្រើ​គ្រាប់​កៅស៊ូ​ឡើយ​ ។ បណ្តា​អ្នក​កាសែត​បាន​ស្តាប់​ឮ​ស្នូរ​បាញ់ ហើយ​ឃើញ​ពួក​ជន​ប្រដាប់​អាវុធ​ក្នុងជួរ​ប៉ូលិស​ និង​ពួក​បាតុករ ។​

ទិស​ដៅ​របស់​អាជ្ញាធរ​គឺ​បើក​ច្រក​ចូល​ទៅ​កាន់​អគារ​រដ្ឋ​សំខាន់ៗ​ស្ថិត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាង​ជើង​ក្រុង​បាង​កក ។​ ចំណុច​ប្រមូល​ផ្តុំ​របស់​ពួកបាតុករ​ឯទៀតៗ​ក្នុង​បណ្តា​សង្កាត់​ពាណិជ្ជ​កម្ម​ពុំ​ត្រូវ​បានប៉ូលិស​លើក​ទៅ​រុះ​រើ​កម្ទេច​ ឬ​ដណ្តើម​កាន់​កាប់​ឡើយ ។​
យោង​តាម​ប្រភព​សន្តិ​សុខ​ថា ប៉ូលិស​ប្រមាណ​ជា​​១៥.០០០​នាក់​ត្រូវ​បាន​កេណ្ឌ​ប្រមូល​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​នេះ​ដែល​មាន​ឈ្មោះ​ថា​ «បេសក​កម្ម​សន្តិ​ភាព​សម្រាប់​ក្រុងបាង​កក» ។​ ប៉ូលិស​ប្រកាសពីការ​ចាប់​ខ្លួន​ពួក​ប្រឆាំង​ប្រមាណ​ជា​១០០​នាក់​នាព្រឹក​ព្រលឹម​នៅ​ជិត​ក្រសួង​ថាម​ពល។​

លោក​បារ៉ាឌន​ ប៉ាតាណា​ ថាប៊ូត្រ ថ្លែង​ប្រាប់​រ៉យ​ទ័រ​ថា យើង​ដណ្តើម​កាន់​កាប់​ទីតាំង​ពួក​បាតុករ​មួយ​កន្លែង​ ក្នុង​ចំណោម​ទីតាំង​៥​ ដែល​យើង​គ្រោង​ធ្វើ​ប្រតិបត្តិ​ការ​នោះគឺ​ទីតាំង​​នៅ​ក្រសួង​ថាម​ពល ។​ក្រៅ​ពី​ចាប់​ខ្លួន​ពួក​បាតុករ​ប្រមាណ​ជា​១០០​នាក់​ ប៉ូលិសថៃ​នា​ថ្ងៃ​ទី​១៨ កុម្ភៈ​នោះ​ ក៏បាន​ចាប់​ខ្លួន​មេ​ខ្លោង​បាតុករ​ម្នាក់​លោក​រ៉ាវី ម៉ាស្មា​ដូល ក្នុង​ប្រតិបត្តិ​ការ​មួយ​សំដៅ​ទីតាំង​ពួក​បាតុ​ករ​នៅ​ក្រុង​បាង​កក ។​ កាសែត​បាង​កក​បុ៉ស្តិ៍​រាយ​ការណ៍​ថា​ ប៉ូលិស​អាច​ដណ្តើម​កាន់​កាប់​ទីតាំង​តាម​ដង​វិថី​វីប​ហាវ៉ា​ឌី រ៉ង់​ស៊ីត ។​ ពួក​បាតុករ​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ប៉ូលិស​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ ។​

នៅ​វិមាន​រដ្ឋាភិបាល​ មេ​ខ្លោង​បាតុ​កម្ម​លោក​ស៊ូថេប​ ធឿកស៊ូបាន​ បុ៉ន​ប៉ង​បញ្ចុះ​បញ្ចូល​ប៉ូលិស​កុំ​ឱ្យ​ធ្វើ​អន្តរា​គមន៍​ ។ លោក​និយាយ​ថា​ យើង​កុំ​ប្រយុទ្ធគ្នា​ដើម្បី​យើង​អាច​ដណ្តើម​អំណាច។​ ការ​កែ​ទម្រង់​ដែល​យើង​នឹង​ជំរុញ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​លោក​អ្នក និង​កូនៗ​ ព្រម​ទាំង​ចៅៗ​របស់​លោក​អ្នក ។​ សត្រូវ​តែ​មួយ​គត់​របស់​ប្រជាជន គឺ​របប​ថាក់​ស៊ីន ។​ជា​លើក​ទី​មួយ​ហើយ​តាំង​ពី​ចាប់​ផ្តើម​ចលនា​តវ៉ា​មក​ ដែល​អាជ្ញាធរ​ចាប់​ខ្លួនបាតុ​ករ​ដែល​កាន់​កាប់​ ឬ​ឡោម​ព័ទ្ធ​អគារ​រដ្ឋបាល និង​ក្រសួង​នា​នា​ជា​ច្រើន​នាក់​បែប​នេះ ។​ មុ​ន​នេះ​រដ្ឋាភិ​បាល​ប្រកាន់​ជំហរ​ចៀស​វាង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ប៉ូលិស និង​ពួកបាតុករ​ដើម្បី​កម្រិត​អំពើ​ហិង្សា​ ។​​

ក៏​បុ៉ន្តែ​រដ្ឋា​ភិបាល​ហាក់​ដូច​ជា​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ ពេល​ដែល​ប៉ូលិស​ប្រឆាំង​កុប​កម្ម​ជាច្រើន​រយ​នាក់​បាន​លើក​ទៅ​បំផ្លាញ​ចោល​តង់​ទាំង​ឡាយ​របស់​ពួកបាតុករ​នៅ​ជុំ​វិញ​វិមាន​រដ្ឋាភិ​បាល​ ដែល​លោ​ក​ស្រី​យីងឡាក់ ស៊ីណា​វ៉ាត្រា​ ពុំ​អាច​ប្រើ​ប្រាស់​ចាប់​តាំងពី​​ជិត​២ខែ​មក​ហើយ ។​ ក៏​ប៉ុន្តែ​បន្តិច​ក្រោយ​មក​ពួក​បាតុករ​ដឹក​នាំ​ដោយ​លោក​ស៊ូថេប​ បាន​​លើក​មក​កាន់​ទីនោះ​វិញ​កសាង​របាំង​ពី​សម្បក​កង់​រថ​យន្ត​ និង​បាវ​ខ្សាច់​ ហើយ​បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​ឡោម​ព័ទ្ធ​វិមាន​រដ្ឋាភិ​បាល​ជា​ថ្មី ដើម្បី​រារាំង​រដ្ឋាភិ​បាល​កុំ​ឱ្យ​ចូល​ធ្វើ​ការបាន ។​ ពួកបាតុករ​ចាប់​ផ្តើម​កសាង​ជញ្ជាំង​ស៊ី​ម៉ងត៍​ពី​មុខ​របង​ដែក​នៃ​ប្លុក​វិមាន​រដ្ឋាភិបាល ។​ ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ​ ប៉ូលិស​ដាក់​ពង្រាយ​ជា​ថ្មី​នៅ​ជិត​ទីតាំង​នោះ ៕​