ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ចិន​អំពាវ​នាវ​ឱ្យ​កែ​លម្អ​ប្រព័ន្ធ​អភិ​បាល​កិច្ច

11 ឆ្នាំ មុន

ប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​ស្នើ​ដល់​បណ្តា​រដ្ឋ​មន្ត្រី និង​បណ្តា​អភិបាល​ខេត្ត​ចិន​ ធ្វើ​ឱ្យ​សុក្រិត្យ​ដល់​សមត្ថ​កិច្ច​របស់​ពួក​គេ​ ហើយ​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​ក្លាយ​ទៅ​ជា​ទំនើប ។ ​លោក ស៊ី ​អះ​អាង​បែប​នេះ​ក្នុង​សុន្ទរ​កថា​មួយ នាឱកាស​ចុះ​ទៅ​កាន់​រោង​ជាង​​នៅ​ឯសាលា​មួយ​របស់​បក្ស​កុំ​មុយ​នីស្ត​ចិន​ដែល​ផ្តោត​​លើ​ការ​ជំរុញ​ជាសាកល​នៃ​ការ​កែ​ទម្រង់​ ។

​ប្រធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​ស្នើ​ដល់​បណ្តា​រដ្ឋ​មន្ត្រី និង​បណ្តា​អភិបាល​ខេត្ត​ចិន​ ធ្វើ​ឱ្យ​សុក្រិត្យ​ដល់​សមត្ថ​កិច្ច​របស់​ពួក​គេ​ ហើយ​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​ក្លាយ​ទៅ​ជា​ទំនើប ។ ​លោក ស៊ី ​អះ​អាង​បែប​នេះ​ក្នុង​សុន្ទរ​កថា​មួយ នាឱកាស​ចុះ​ទៅ​កាន់​រោង​ជាង​​នៅ​ឯសាលា​មួយ​របស់​បក្ស​កុំ​មុយ​នីស្ត​ចិន​ដែល​ផ្តោត​​លើ​ការ​ជំរុញ​ជាសាកល​នៃ​ការ​កែ​ទម្រង់​ ។

លោក​មាន​ប្រសាសន៍​ថា ​បេសកកម្ម​របស់​បក្ស​កុំ​មុយ​នីស្ត​ចិន គឺ​ស្វែង​រក​ប្រព័ន្ធ​មាន​ស្ថិរ​ភាព​​ និង​មាន​ប្រសិទ្ធ​ភាព​មួយ​សម្រាប់​ការ​អភិ​វឌ្ឍ​សុខុមាល​ភាព​​របស់​ប្រជា​ជន​ និង​ស្ថេរភាព​យូរ​អង្វែង​របស់​សង្គម ។ ប្រព័ន្ធ​អភិបាល​កិច្ច​​មាន​ប្រសិទ្ធ​ភាព​មួយ​នឹង​មាន លុះ​ត្រា​តែ​បូរណ​ភាព សមត្ថ​ភាព និង​សមត្ថ​កិច្ច​របស់​បក្ស​ និង​​របស់​បណ្តា​​មន្ត្រី​ ត្រូវ​បាន​កែ​លម្អ​​​ ហើយ​ប្រសិទ្ធ​ភាព​របស់​បណ្តា​​អង្គ​ការ​បក្ស​ របស់​បណ្តា​ក្រសួង​មន្ទីរ​ បណ្តា​ស្ថាប័ន​រដ្ឋ សហ​គ្រាស​ ព្រម​ទាំង​របស់​បណ្តា​អង្គ​ការ​ស៊ី​វិល​មាន​កម្រិត​ខ្ពស់​ ។

​យោងតាម​​​លោក ស៊ី និយាយថា​ ដើម្បី​ឱ្យ​ទំនើប​ដល់​បក្ស​កុំ​មុយ​នីស្ត គេ​ត្រូវ​ដឹក​នាំ​​ប្រកប​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ​ ប្រជា​ធិប​តេយ្យ​ និង​ស្មើ​ភាព​ ។ ប្រធានា​ធិប​តី​ចិន​ គូស​បញ្ជាក់​ទៀត​ថា ប្រព័ន្ធ​អភិ​បាល​កិច្ច​មួយ​កំណត់​តាម​រយៈ​ប្រវត្តិ​សាស្ត្រ​ ប្រពៃណី​ វប្ប​ធម៌​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ព្រម​ទាំង​ឆន្ទៈ​របស់​ប្រជា​ជន ។ ​ពេល​ប្រព័ន្ធ​របស់​ចិន​បច្ចុ​ប្បន្ន​ត្រូវ​ការ​នូវ​ការ​កែ​លម្អ​ បក្ស​កុំ​មុយ​នីស្ត​ចិន​ត្រូវ​មាន​ការ​ជឿ​ជាក់​ថា ការ​កែ​លម្អ​តំណាង​ឱ្យ​លទ្ធ​ផល​ទំាង​ឡាយ​​នៃ​ការ​អភិ​វឌ្ឍ​ជា​បន្ត​បន្ទាប់​​ផ្អែក​លើ​ប្រវត្តិ​សាស្ត្រ វប្ប​ធម៌ និង​សេដ្ឋ​កិច្ច ។ ទំនុក​ចិត្ត​របស់​ប្រព័ន្ធ​បច្ចុ​ប្បន្ន​ ពុំ​មាន​ន័យ​ថា​ជា​ការ​ភ័យ​ខ្លាច​ដល់​ការ​កែ​​ទម្រង់​ឡើយ។

បើគ្មាន​​ទំនុក​ចិត្ត​ បក្ស​កុំ​មុយ​នីស្ត​ចិន​ពុំ​មាន​សេច​ក្តី​ក្លាហាន​ធ្វើ​ការ​កែ​ទម្រង់​ ហើយ​បើ​គ្មាន​ការ​កែ​ទម្រង់ ទំនុក​ចិត្ត​ក៏​មិន​គង់​វង់​យូរ​អង្វែង​ដែរ​ ។ ស្មារតី​បើក​ចំហ​ ពលរដ្ឋ​ចិន​ប្តេជ្ញា​រៀន​សូត្រ​ហើយ​ធ្វើ​សមា​ហរណ​កម្ម​នូវ​អ្វីៗ​ដែល​​ខ្លួន​យល់​ថា​សម​ស្រប​ទៅ​នឹង​​ប្រព័ន្ធ​ផ្ទាល់​​របស់​ខ្លួន ៕