ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើ​នGDP​​របស់ថៃ​ធ្លាក់ចុះ​ ខណៈ​ដែលវិបត្តិ​នយោបាយ​ជំរុញ​ឱ្យមានការកាត់​បន្ថយ​អត្រា​ការ​ប្រាក់​

11 ឆ្នាំ មុន

កំណើន​​សេដ្ឋ​កិច្ច​របស់​​ថៃ​​​បាន​​កើន​​ឡើង​ក្នុង​ ល្បឿន​មួយ​ទាប​​បំផុត​​​ក្នុង​រយៈ​​ពេ​ល​ជិត​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​ គិត​ត្រឹម​ឆ្នាំ​​២០១៣ ​នៅ​គ្រា​ដែល​​វិបត្តិ​នយោ​បាយ​​ប៉ះ​ពាល់​ដល់​តម្រូវ​ការ​និង​​ទេស​ចរណ៍​​ជា​​ហេតុ​ជំរុញ​ឲ្យ​មាន​​សម្ពាធ​មក​លើធ​នាគារ​​កណ្តាល​​ក្នុ​ង​ការ​កាត់​បន្ថ​យ​​អត្រា​ការ​ប្រាក់​​ ដើម្បី​ជំរុញក​​ណើន​ ។​

ក្រុម​ប្រឹក្សាអ​ភិវ​ឌ្ឍន៍​​សេដ្ឋ​កិច្ចនិង​​សង្គម​ជាតិ​​​បាន​​និយាយ​​​​នៅ​ទី​ក្រុង​បាង​កក​ថា ​ផលិត​ផល​ក្នុង​​ស្រុក​សរុប​(GDP)​បាន​កើន​ឡើង​​០,៦%​​នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​ឆ្នាំ​​២០១៣​ បើ​ធៀប​នឹង​ឆ្នាំ​​២០​​១២ ​។​​ កំណើន​នេះ​គឺ​ទាប​បំផុត​​ចាប់​តាំង​ពី​​​ត្រ​ី​មាស​​ទី​មួយ​​ឆ្នាំ​២០១២​ ។​​ ចំណែក​សេដ្ឋ​កិច្ច​​ប្រចាំ​​ឆ្នា​ំ​២០១៣​ កើន​ឡើង​​បា​ន​​តែ​២,៩%​​ បើធៀបនឹង​​​កំណើន​កាល​ពី​ឆ្នាំ​​២០១២​ ដែល​កើន​បាន​៦,៥% ​។​​

ធនា​គារ​ពិភព​លោក​បាន​និយាយ​​កាល​ពី​សប្តាហ៍​ម​ុន​ថា ​បាតុក​ម្ម​តវ៉ា​ប្រឆាំង​រដ្ឋា​ភិ​បាល​​​នឹង​​ប៉ះ​ពាល់​ដល់​​វិនិ​យោគទ​ុន ​និង​​ទេស​ចរណ៍ ​ព្រម​​ទាំង​​បង្អាក់​​ដល់​ការ​រៀប​ចំ​គោល​នយោ​បាយ​​​ក្នុង​​ប្រទេស​ ។​ កាល​ពី​ខែ​មុន​​ធនា​គារ​កណ្តាល​​បាន​​រៀប​​ចំ​កិច្ច​ប្រជុំ​​មួ​យ​​ដោយ​​មិន​បាន​​គ្រោង​ទុក​ជា​មុន​​​ដើម្បី​កំណត់​​តម្លៃ​ប្រាក់​​កម្ចី ដែល​​​បាន​ធ្វើ​ឲ្យ​​សេដ្ឋ​វិទូ​ជា​ច្រើន​​ភ្ញាក់​​​​ផ្អើល​យ៉ាង​ខ្លាំង​​ ។​​ ភ្នាក់​ងារ​​ផែន​ការ​​រដ្ឋ​​​បាន​កាត់​បន្ថយ​​កំណើន​GDP​របស់​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៤​ ពី​៣​​ទៅ​៤% ​។

លោក​Wee​ Khoo​n​ Chong​ ប្រធាន​​ផ្នែក​យុទ្ធ​​​សាស្ត្រ​នៅ​ក្នុង​ក្រុម​ហ៊ុនN​omura Holdings Inc.​និយាយ​​​ថា​ ​ទិន្ន​ន័យ​នៅ​ក្នុង​ថ្ងៃ​នេះ​​បង្ហាញ​ឲ្យ​ឃើញ​​ពី​​ផលប៉ះពាល់​​នៃ​ការ​ធ្វើ​បាតុ​កម្ម ​មក​លើ​​សេដ្ឋក​ិច្ច ​​​ហើយ​ទំនង​ជាកាន់តែ​​ធ្ងន់​ធ្ងរ​​ថែម​ទៀត​​នៅ​ក្នុង​ត្រីមាស​​នេះ ​ដោយ​សារ​​ភា​ព​មិន​ច្បាស់​លាស់​​នៅ​ក្នុង​កា​រ​​បោះ​​ឆ្នោត ៕