ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​មេម៉ាយ​យំ​លែង​ចេញ​ពេល​ឃើញ​​ផ្ទះ​ត្រូវ​កូនស្រី​កម្ទេច​… (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅស្រី​កំព្រា​ម្នាក់ ត្រូវ​កូនស្រី​មាន​ជំងឺ​ដុត​បំផ្លាញ​ផ្ទះ​ក្លាយជា​ផេះ​ផង់ បង្ក​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​11 ខែសីហា ឆ្នាំ​2019 ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅស្រី​កំព្រា​ម្នាក់ ត្រូវ​កូនស្រី​មាន​ជំងឺ​ដុត​បំផ្លាញ​ផ្ទះ​ក្លាយជា​ផេះ​ផង់ បង្ក​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​11 ខែសីហា ឆ្នាំ​2019 ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ឡាយ ហោម ភេទ​ស្រី អាយុ​52​ឆ្នាំ ចិញ្ចឹម​កូនស្រី​វិកល​ច​រិ​ក​ម្នាក់​អាយុ​30​ឆ្នាំ និង​ចៅស្រី​កំព្រា​អាយុ​8​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​ផ្ទះ​កើតហេតុ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ទំហំ​5​ម​×7​ម​។

ប្រភព​ដដែល​ថា មុន​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​9 ខែសីហា កូនស្រី​មាន​ជំងឺ​វិកល​ច​រិ​ក​រូប​នេះ​បាន​ដុត​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ផ្អើល​ម្តង​ហើយ តែ​ត្រូវ​អ្នកស្រុក​ជួយ​ពន្លត់​ទាន់​ពេលវេលា​។

បើ​តាម​ស្ត្រី​ម្ចាស់ផ្ទះ​រៀបរាប់​ថា គ្រួសារ​គាត់​ក្រលំបាក​ណាស់ បច្ចុប្បន្ន​គាត់​អាស្រ័យ​ដើរ​ស៊ីឈ្នួល​លាង​ចាន​ឆ្នាំង ឬ​បោក​ខោអាវ​ឲ្យ​គេ ដើម្បី​យក​ប្រាក់​ចិញ្ចឹម​កូនស្រី​វិកល​ច​រិ​ក​ខាងលើ និង​ចៅស្រី​កំព្រា​ដែល​ឱ​ពុក​ម្តាយ​របស់​គេ​លែងលះ​គ្នា ហើយ​ចុះ​ចោលផ្ទះ​ជា​យូរ​ឆ្នាំ​មិន​ដែល​ឃើញ​វិល​ត្រឡប់​ឡើយ​។

ហើយ​ករណី​អគ្គិភ័យ​នេះ ត្រូវ​បាន​កម្លាំង​ជួរ​មុខ រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​807​និង​យោធា​វរ​01 សហការ​ជាមួយ​អាជ្ញាធរ ព្រមទាំង​អ្នកស្រុក​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​បាន ព្រោះ​ពេល​ដែល​ដឹង​នោះ គឺ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ពេញបន្ទុក​ទៅ​ហើយ​។

យ៉ាងណា​ក៏ដោយ ករណី​នេះ​លោក ហ៊ិ​ប សា​មៀត មេ​ភូមិ​ប្រាសាទ​ត្បែង បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​បាន​ធ្វើ​របាយ​កាណ៍​ជូន​ថ្នាក់លើ​ហើយ​ៗ​ថា កម្លាំង​ជួរ​មុខ​ទាំង​នគរបាល​ការពារ​ព្រំដែន និង​យោធា​គ្រោង​នឹង​ជួយ​គ្រួសារ​នេះ​ជាបឋម​ផង​ដែរ​។

លោក​មេ​ភូមិ​បញ្ជាក់​ថា ដោយសារ​ឃើញ​សភាព​គ្រួសារ​នេះ​ក្រីក្រ​ខ្លាំង លោក​នឹង​បង្កើត​គណៈកម្មការ​មួយ​រ៉ៃ​អង្គាស​រក​ថវិកា​ពី​អ្នកស្រុក​ដើម្បី​ជួយ​គ្រួសារ​នេះ​ដូច​គ្នា​។ ហើយ​ចុង​ក្រោយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​អំពាវនាវ​សុំ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​ពេល​នេះ​គ្មាន​សល់​អ្វី​ទៀត​ទេ ម្យ៉ាង​ក៏​គ្មាន​មុខរបរ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ