ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រិល​ធ្លាក់​ខ្លាំង​នៅ​ជប៉ុន​ស្លា.ប់​19​នាក់​ហើយ​ រយៈ​ពេល​តែ​3​ថ្ងៃ​

11 ឆ្នាំ មុន

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ដោយ​សារ​ព័ត៌​មាន​ជប៉ុន​ថា​ ព្រិល​ដែល​ធ្លាក់​ខ្លាំង​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១៩​នាក់​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​មក​ នៅ​ប្រទេស​ជប៉ុន​ ។​ ជន​រង​គ្រោះ​ទាំង​នេះ​ស្លា.ប់​ក្នុង​គ្រោះ​ថ្នាក់​នានា​ បណ្តាល​មក​ពី​ព្រិល​ និង​ខ្យល់​ខ្លាំង​បំផុត​ វាយ​ប្រហារ​លើ​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ប្រទេស​ជប៉ុន​ រួម​ទាំង​ក្រុង​តូក្យូ​ ផង​ដែរ​ ។​ ម្យ៉ាង​ទៀត​

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ដោយ​សារ​ព័ត៌​មាន​ជប៉ុន​ថា​ ព្រិល​ដែល​ធ្លាក់​ខ្លាំង​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ កុម្ភៈ​មក​ នៅ​ប្រទេស​ជប៉ុន​ ។​ ជន​រង​គ្រោះ​ទាំង​នេះ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នានា​ បណ្តាល​មក​ពី​ព្រិល​ និង​ខ្យល់​ខ្លាំង​បំផុត​ វាយ​ប្រហារ​លើ​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ប្រទេស​ជប៉ុន​ រួម​ទាំង​ក្រុង​តូក្យូ​ ផង​ដែរ​ ។​ ម្យ៉ាង​ទៀត​ មនុស្ស​យ៉ាង​តិច​១.៦៥០​នាក់​ បាន​ត្រូវ​របួស​ ។​

គ្រោះ​ថ្នាក់​រថយន្ត​ជា​ច្រើន​ពាន់​គ្រឿង​នៅ​ទូទាំង​ប្រទេស​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ផង​ដែរ​ ។​ កំណាត់​ផ្លូវ​ថ្នល់​ជា​ច្រើន​ នៅ​តែ​បិទ​មិន​ឱ្យ​ធ្វើ​ចរា​ចរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ រួច​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក៏​លុប​ចោល​ រួម​ទាំង​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ ។​ កាល​ពី​ថ្ងៃ​ទី​១៦​ កុម្ភៈ​ រថយន្ត​ជាង​៩០០​គ្រឿង​ ជាប់​គាំង​តាម​ផ្លូវ​ថ្នល់​សំខាន់ៗ​ជា​ច្រើន​ កាត់​តំបន់​ភាគ​កណ្តាល​ និង​ភាគ​ខាង​ជើង​ជប៉ុន​ ។​ យោង​តាម​ទូរ​ទស្សន៍​NHK ថា​ មនុស្ស​ប្រមាណ​ជា​៩០០​នាក់​ ជាប់​អស់​រយៈ​ពេល​២៤​ម៉ោង​ ក្នុង​ទូ​រថភ្លើង​ទាំង​ឡាយ​ ដែល​ជាប់​ក្នុង​ព្រិល​នា​ភាគ​កណ្តាល​ជប៉ុន ៕​