ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ស្រា​បៀរ​អង្គរ​ចេញ​ថ្មី​សាក​សម​សម្រាប់​អតិថិជន​នា​សម័យកាល​ថ្មី​ដែល​និយម​ចូល​ចិត្ត​ពិសា​ស្រា​បៀរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ជា​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស ហើយ​ថ្ងៃ​យើង​សូម​ធ្វើការ​ណែនាំ នូវ​ផលិតផល​ស្រា​បៀរ​អង្គរ​រូបរាង​ថ្មី…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ជា​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស ហើយ​ថ្ងៃ​យើង​សូម​ធ្វើការ​ណែនាំ នូវ​ផលិតផល​ស្រា​បៀរ​អង្គរ​រូបរាង​ថ្មី សម្រាប់​អតិថិជន​នា​សម័យកាល​ថ្មី​នេះ ដែល​និយម​ចូល​ចិត្ត​ពិសា​ស្រា​បៀរ ក្នុង​ចំណោម​នោះ ក៏​មាន​​អតិថិជន​ជា​ច្រើន​លាន​នាក់​ផង​ដែរ ផ្តល់​ការ​ពេញចិត្ត​គាំទ្រ និង​ផ្តល់​តម្លៃ​ទៅ​លើ​គុណភាព​ក៏​ដូច​ជា​ចង់​ដឹង​អំពី​គុណភាព​ស្រា​បៀរ​ដែល​ពួក​គេ​កំពុង​ពិសា​។

ស្រា​បៀរ​អង្គរ ត្រូវ​បាន​ផលិត​ឡើងជា​លើក​ដំបូង​នា​ឆ្នាំ​១៩៩២ ចាប់តាំងពី​ពេល​នោះ ស្រា​បៀរ​អង្គរ​ទទួល​បាន​​ពានរង្វាន់​ជា​ច្រើន​ក្នុង​ការ​ប្រ​គួ​ត​លំដាប់​អន្តរជាតិ រួម​ទាំង​ការ​ទទួល​បាន​នូវ​មេដាយមាស​បន្ថែម​ទៀត នា​ពេល​ថ្មី​ៗ​នេះ ពី​ស្ថាប័ន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​គុណភាព ស្រា​បៀរ​លំដាប់​អន្តរជាតិ (​ម៉ុង ដ៏ សេ​ឡិ​កសិន​)​។ ការ​បង្ហាញ​នូវ​រូបរាង​ថ្មី និង​ជាមួយ​អារម្មណ៍​ថ្មី តាម​រយៈ​ការ​ធ្វើការ​កែ​លម្អរ​ជា​បន្តបន្ទាប់​លើ​ការ​វេច​​ខ្ចប់​ផលិតផល ក៏​ដូច​ជា​កា​បន្ថែម​នូវ​គុណភាព​នៃ​វត្ថុធាតុដើម​ដ៏​ល្អ ហើយ​រក្សា​នូវ រសជាតិ​ដើម​បែប​ខ្មែរ កាន់តែ​ឈ្ងុយ​ឆ្ងាញ់ ស្រប​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​កម្ពុជា នា​ពេល​បច្ចុប្បន្ន​។

ស្រា​បៀរ​អង្គរ ម៉ាស​សញ្ញា​ផលិតផល​ដែល​មាន​ភាព​រស់​រវើក និង​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត ៖ នៅ​រយៈ​ពេល​ប្រមាណ​ស​ប្តា​ហ៍ និង​ប្រមាណ​ខែ​ខាង​មុខ​ទៀត​នេះ ម៉ាក​សញ្ញា​ផលិតផល​ថ្មី​នេះ នឹង​ចាប់ផ្តើម​មាន​ដំណើរ​ការ​កាន់តែ​ប្រសើរ​ឡើង ដោយ​ការ​ផ្តល់​ជូន​អតិថិជន នូវ​បទ​ពិសោធ​ន៏​ល្អ​ប្រសើរ ជាមួយនឹង​ស្រា​បៀរ​​ដែល​មានគុណ​ភាពល្អ​។ ស្រា​បៀរ​អង្គ​រូបរាង​ថ្មី ជា​ប្រភេទ​ដប មាន​ចំណុះ​៣០០​ម​.​ល និង ៦៤០​ម​.​ល និង​​ជា​ប្រភេទ​កំប៉ុង​មាន​ចំណុះ​៣៣០​ម​.​ល អាច​រក​ទិញ​បាន​នៅ​គ្រប់​តូប​អ្នក​លក់ដុំ និង​រាយ នឹង​នៅ​ហាង​/ ភោជនីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នា​បំណាច់​ឆ្នាំ​នេះ​។

អតិថិជន​ទាំងអស់ ពួក​គេ​មាន​ឱ​កាស អាច​ចូលរួម​ធ្វើការ​សាកល្បង​ម៉ាក​ផលិតផល​ដែល​ខ្លួន​ចូល​ចិត្ត នៅ​តាម​ហាង​មួយ​ចំនួន និង​តាម​រយៈ​កម្មវិធី​អន​ឡាញ ជាមួយ​គ្នា​នេះ​ផង​ដែរ​អតិថិជន​ទាំងអស់ អាច​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ​ពី​កម្មវិធី​នេះ ដើម្បី​បង្កើន​ភាព​រីករាយ​របស់​ពួក​គេ​ទ្វេរ​ដង​។ ស្រា​បៀរ​អង្គរ​ជាប់​ចំណាត់ថ្នាក់ ជា​ស្រា​បៀរ​ដែល​ល្អ​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ នេះ​គឺជា​សក្ខីភាព ដែល​សបញ្ជាក់​អំពី​ការ​បន្ត​ឆ្ពោះទៅ​រក​ការ​ផលិត​ស្រា​បៀរ ដែល​កាន់តែ​ល្អ ឆ្លើយ​តប​ទៅ​នឹង​ចំណង់​ចំណូលចិត្ត ភាព​ច្នៃប្រឌិត ​និង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​រីករាយ​ថ្មី​ទៅ​កាន់​អតិថិជន​។

លោក Michael Norgaard Jensen នាយក​គ្រប់គ្រង​ទូទៅ បាន​សាទរ​ចំពោះ​ផលិតផល​ស្រា​បៀរ​អង្គរ​​រូបរាង​ថ្មី ហើយ​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ក្នុង​ការ​ពង្រឹង​​នូវ​កេ​រ្ត៍​ឈ្មោះ​ម៉ាក​សញ្ញា​ផលិតផល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​និង​រស់​រវើក តាម​រយៈ​នូវ​ការ​ប្រើប្រាស់​ម៉ាក​យីហោ​នៃ​ផលិតផល​ស្រា​បៀរ​អង្គរ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ហើយ​យើង​បាន​កំណត់ ដើម្បី​ធានា​ថា ស្រា​បៀរ​ត្រូវ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​មានគុណ​ភាពល្អ​ឥត​ខ្ចោះ ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​ទទួល​បាន នូវ​បទ​ពិសោធ​ន៍​ថ្មី​ចំពោះ​ការ​រំពឹង​ទុក របស់​អ្នក​ទទួលទាន​ស្រា​បៀរ ដែល​មាន​ភាព​វ័យឆ្លាត នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ជាមួយនឹង​ម៉ាក​សញ្ញា​ផលិតផល​មួយ​នេះ​។

កាន់តែ​មាន​អារម្មណ៍ និង​រូបរាង​ទាន់សម័យ​ ៖ ដើម្បី​ផ្តល់​ជូន​អតិថិជន នូវ​បទ​ពិសោធន៍​កាន់តែ​ល្អ​ប្រសើរ ជា​មួយនឹង​ស្រា​បៀរ​ដែល​មានគុណ​ភាពល្អ​។ ដោយ​មានការ​គាំទ្រ​ជំរុញ​យ៉ាង​ខ្លាំងក្លា អំពី​អ​តី​កាល​ដ៏​រុង​រឿង​​នៃ​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួន ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​ធ្វើការ​ពិនិត្យ​លើ​គ្រប់​ទិដ្ឋ​ភាព​​ទាំងអស់ នៃ​ម៉ាក​សញ្ញា​ផលិតផល ក្នុង​នោះ​មាន​ដូច​ជា​៖ ផលិតផល ការ​វេច​ខ្ចប់ និង​ដំណើរការ​។

ដោយ​យោង​ទៅ​តាម​ពាក្យ​សំដី របស់​លោក Michael Norgaard Jensen គឺថា​ អ្វី​ៗ​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ វា​គឺជា​តម្រូវការ​ទាមទារ​របស់​យើង​ទាំងអស់​គ្នា​។ ដោយឡែក ការ​វេច​ខ្ចប់​មាន​លក្ខណៈ​ថ្មី​ប្លែក កាន់តែ​ទំនើប និង​ទាន់សម័យ ដោយ​ធ្វើការ​រំលេច​នូវ រូបភាព​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​នៅ​លើ​សាកលលោក​។ ទាំងនេះ​ជា​ការ​បញ្ជាក់​នៃ​មោទន​ភាព​របស់​ម៉ាក​សញ្ញា​ផលិតផល​មួយ ដែល​បាន​ធ្វើ​ការ​​ផ្សា​ភ្ជាប់​ទៅ​នឹង​វប្បធម៌ និង​កេរតំណែល​ដ៏​រុងរឿង​មួយ​របស់​ខ្មែរ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​យើង​មាន​មោទនភាព​ជាតិ​ផង​ដែរ​។

ពាក្យពេចន៍ ដែល​បាន​សរសេរ​ដោយ​អក្សរ​ពណ៌​ស ថា «​អង្គរ​» និង «​ឆ្នាំ​១៩៩២» និង​ពាក្យ​ថា «​ល្អ​ប្រណីត​» ត្រូវ​បាន​រំលេច​ចេញ​ជា​ឈ្មោះ​ម៉ាក​សញ្ញា​ផលិតផល​មួយ​ដែល​ផ្សា​ភា្ជ​ប់​ទៅ​នឹង​សិ​ល្បៈ​ហត្ថកម្ម និង​ជា​ស្រា​បៀរ​ដ៏​ល្អ​ប្រណីត​មួយ ដែល​មាន​ប្រវត្តិ​ដ៏​រឹង​មាំ និង​យូរអង្វែង​។

ក្នុង​ការ​បង្កើត​នូវ​ខ្សែ​រឿង​ដែល​មាន​លក្ខណៈ​រស់​រវើក​មួយ នៅ​គ្រប់​ចំណុច​ទាំងអស់ សម្រាប់​ផលិតផល​ស្រា​បៀរ​អង្គរ នោះ​គឺ​ការ​បោះ​ជំហាន​ទៅ​មុខ​ជាមួយនឹង​យុទ្ធនាការ «​ប្រទេស​ខ្ញុំ ស្រា​បៀរ​ខ្ញុំ​» ធ្វើ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទីផ្សារ ដើម្បី​ផ្តល់​នូវ​ផល​ប្រ​យោ​ជ​ន៍​ចំពោះ​អតិថិជន ដែល​នឹង​ត្រូវ​ដាក់​សម្ពោធ អំពី​ការ​ផ្សព្វ​ផ្សាយ​នេះ ដើម្បី​ជួយ​ជំរុញ​ និង​ផ្តល់​ភាព​ទាក់ទាញ ទៅ​កាន់​អតិថិជន​របស់​ខ្លួន ក្នុង​ការ​បញ្ជាក់​នូវ​ជំហរ​ដ៏​រឹង​មាំ នៃ​ម៉ាក​សញ្ញា​ផលិតផល​មួយ​ក្នុង​ការ​ផលិត​ស្រា​បៀរ​ល្អ​ប្រណីត ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​។

ទីកន្លែង​ជួប​នៃ​កេរតំណែល​របស់​ខ្មែរ និង​គុណភាព​លំដាប់​អន្តរជាតិ​ ៖ ស្រា​បៀរ​អង្គរ ជា​ផ្នែក​មួយ នៃ​មោទនភាព​របស់​អតិថិជន​កម្ពុជា ចំពោះ​គុណ​តម្លៃ និង​វប្បធម៌​របស់​ខ្មែរ​។ ការ​អភិវឌ្ឍ​ស្រា​បៀរ​អង្គរ​ថ្មី គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយបង្អស់ ដែល​បាន​គូសបញ្ជាក់​តាម​រយៈ​ម៉ាក​សញ្ញា​ផលិតផល ដែល​បាន​បញ្ជាក់​អំពី​ទីតាំង នៃ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

ខណៈ​ពេល​នៃ​ការ​ចូលរួម ទៅ​ក្នុង​ចក្ខុវិស័យ របស់​​ស្ថាបនិក​ក្រុមហ៊ុន Carlsberg Group គាត់​គឺជា​បុគ្គល​ដែល​មាន​ភាព​ចំណង់​ចំណូលចិត្ត​ខ្ពស់​ក្នុង​ការ​ផលិត​ស្រា​បៀរ ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​រសជាតិ​ដ៏​ល្អ​ឈ្ងុយ​ឆ្ងាញ់ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ស្ថាបនិក របស់​យើង​ពិត​មាន​មោទន​ភាព​ចំពោះ​ការ​ខិតខំ​នា​ពេល​នេះ ប្រសិនជា​គាត់​អាច​មើលឃើញ​ថា យើង​កំពុង​បន្ត​ឆ្ពោះទៅ​មុខ​ឥត​ឈប់​ឈរ​ដោយ​ផ្តោត​លើ​ស្មារតី​ដូច​គ្ន «​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង» នៃ​ការ​រស់រាន​ជា​ថ្មី របស់​ស្រា​បៀរ​អង្គរ ដែល​ជា​ផលិតផល​ក្នុងស្រុក​ដ៏​សំខាន់​មួយ ដែល​ស្ថិត​នៅ​ក្រោម Carlsberg Group នេះ​ជា​ការ​លើក​ឡើង​របស់ ” Matteo Fantacchiotti, Commercial Vice President, Carlsberg Asia,។

ការ​អភិវឌ្ឍ​ថ្មី នៃ​ស្រា​បៀរ​អង្គរ គឺជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​ពួក​យើង ក្នុង​ការ ពន្លឿ​ន​​កំណើន​ការ​លក់ និង​ផល​ចំណេញ​នៅ​ក្នុង​តំបន់​អាស៊ី​។ បន្ថែម​លើស​ពី​នេះ ដើម្បី​បន្ត​ភាព​រីក​ចំរើន​យ៉ាង​ធំ​ទូលាយ​នេះ​សម្រាប់​គ្រប់ ម៉ាក​សញ្ញា​ផលិតផល​លំដាប់​អន្តរជាតិ យើង​បាន​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​ការ​ផ្គត់ផ្គង់​ផលិតផល និង​ពង្រឹង​លើ​ម៉ាក​សញ្ញា​ផលិតផល​សំខាន់​ៗ ហើយ​ក៏​ត្រូវ​កសាង​ភាព​ខ្លាំង រឹង​មាំ​ចំពោះ​ម៉ាក​សញ្ញា​ផលិត​ក្នុងស្រុក​ផង​ដែរ​។ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​នេះ ផលិតផល​ស្រា​បៀរ​អង្គរ ត្រូវ​បាន​ចាត់​ចូល​នៅ​ក្នុង​ចំណោម​ផលិតផល ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ និង​ជា​អ​ទិ​ភាព​ផង​ដែរ​។ ជា​ចំណាប់​អារ​ម្ម​ណ៏​បន្ថែម​របស់ .” Matteo ។

ស្រា​បៀរ​អង្គរ​ថ្មី ត្រូវ​បាន​ប្រើប្រាស់​នូវ វត្ថុធាតុដើម​ដ៏​ល្អ​បំផុត មាន​ប្រភព​មក​ពី​គ្រប់​ទីកន្លែង​នៃ​បណ្តាញ​របស់​​ក្រុមហ៊ុន Carlsberg Group ដើម្បី​ធ្វើការ​ផលិត​ស្រា​បៀរ​ដែល​ប្រកបដោយ ទេព​កោសល្យ​ខ្ពស់​នៅ​​ក្នុង​ប្រវត្តិ នៃ​ការ​ផលិត​ស្រា​បៀរ របស់​ក្រុមហ៊ុន Carlsberg កាលពី​ជាង​១៧០​ឆ្នាំ​មុន​។ ដោយឡែក​ស្រា​បៀរ​ត្រូវ​បាន​ផលិត​ចេញពី​ប្រទេស ដែល​មាន​បទ​ពិសោធ​ន៍​ខ្ពស់​ក្នុង​ការ​ផលិត​ស្រា​បៀរ នឹង​មាន​រោង​ចក្រ​ផលិត​ស្រា​បៀរ​ធំ​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ដំណើរការនៃ​ការ​ផលិត​ស្រា​បៀរ ស្រប​តាម​​ស្តង់ដា ​និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់​មក​ពី​អឺរ៉ុប​។

ការ​ខិតខំ​ប្រឹងប្រែង​ទាំង​អស់នេះ គឺ​ដើម្បី​ស​បញ្ជាក់​ពី​ការ​ផលិត​ស្រា​បៀរ ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ មាន​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ស័ក្តិ​សមជា​ស្រា​បៀរ​ល្អ​ប្រណីត ហើយ​មាន​ភាព​លេចធ្លោ តែងតែ​ស្ថិត​ក្នុង​បេះដូង របស់​អតិថិជន នៅ​ពេល​មានការ​ជួបជុំ​សប្បាយ​រីករាយ​។ ហើយ​ការ​ផ្តល់​ជូន នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ប្រសើរ ជាមួយនឹង​ស្រា​បៀរ​ដែល​មានគុណ​ភាពល្អ​នា​ពេល​នេះ ស័ក្តិសម​សម្រាប់​អតិថិជន​នា​ពេល​បច្ចុប្បន្ន ដែល​កំពុង​ស្វែង​ស្រា​បៀរ​ដែល​មានគុណ​ភាព និង​មាន​ភាព​រីករាយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ