ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​បាលី ៖ ស្ត្រី​អ្នក​មុជ​ទឹក​ជបុ៉ន​5​នាក់​រក​ឃើញ​នៅ​រស់​

11 ឆ្នាំ មុន

ស្ត្រី​អ្នក​មុជទឹក​៥​នាក់​ក្នុង​ចំណោម​ស្ត្រី​អ្នក​មុជ​ទឹក​ជន​ជាតិ​ជបុ៉ន​៧​នាក់​ដែល​បាត់​ខ្លួន​​ ចាប់​តាំងពី​ថ្ងៃទី​១៤ កុម្ភៈ​មក​ ក្នុង​ដែន​ទឹក​​នៃ​កោះ​បាលី​របស់​ឥណ្ឌូណេ​ស៊ី​ ត្រូវ​បាន​រក​ឃើញ​នៅ​រស់ ។​ នេះ​ជា​សេចក្តី​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​១៧​ កុម្ភៈ​ របស់​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី ។​
ប៉ូលិស​គូស​បញ្ជាក់​ថា​ ស្ត្រី​អ្នក​មុជ​ទឹក​៥​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​រស់​រាន​មាន​ជីវិត​ ។

ពួក​គេត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ពួក​អ្នក​នេសាទ​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។​ ពួកគេត្រូវបាន​ជួយ​សង្គ្រោះ​ហើយ​នាំ​មក​កាន់​ SANUR ជា​កន្លែង​កម្សាន្ត​មាត់​សមុទ្រ​មួយ​នៃ​ឆ្នេរ​សមុទ្រ​កោះបាលី ។​ នារី​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កោះ NUSA PENIDA ជា​កោះ​តូច​មួយ​នា​ភាគ​អាគ្នេយ៍​កោះ​បាលី ។ នៅ​សល់​នារី​មុជ​ទឹក​២​នាក់​ទៀត​ដែល​នៅបាត់​ខ្លួន ។​

នារី​ជបុ៉ន​៧​នាក់​ក្នុង​នោះ​មាន​អ្នក​មុជ​ទឹក​៥​នាក់ និង​គ្រូ​បង្ហាត់​២​នាក់​បាន​បាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​១៤ កុម្ភៈ​ ក្រោយ​ពី​ពួក​គេ​មុជ​ទឹក​​ក្នុង​ដែន​ទឹក​​នៃ​កូន​កោះ LEMBONGAN នៅ​ជិត​កោះ​បាលី​ដែរ ។​ ពួក​អ្នក​ទាំង​នេះ​សុទ្ធតែ​ជា​អ្នក​មុជ​ទឹក​ដែល​មានបទ​ពិសោធន៍​ធ្លាប់​មុជ​ទឹក​ជាង​៥០​លើក​រួច​មកហើយ ។​ ពេល​ពួក​គេ​មុជ​ទឹក​ស្រាប់​តែ​មាន​ភ្លៀង​ខ្យល់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​មាន​រលក​ធំៗ ។ មនុស្ស​ប្រមាណ​ជា​១០០​នាក់​ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​តាម​រក​នារី​មុជ​ទឹក​ទាំង​នោះ​ ចាប់​តាំងពី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ​មក ៕​