ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភោជនីយ​ដ្ឋាន​​មួយ​កន្លែង​នៅ​អាមេរិក​ តម្រូវ​ឱ្យ​ភ្ញៀវ​កុម៉្មង់​ទុក ហើយ​ត្រូវ​រង់​ចាំ​រយៈ​ពេល​៥​ឆ្នាំ ទើប​បាន​ពិសា​មុខ​ម្ហូប​របស់​ខ្លួន​

10 ឆ្នាំ មុន

​ប្រភពពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវភ្ញាក់​ផ្អើល​មួយ ខណៈ​មាន​ភោជនីយ​ដ្ឋាន​មួយ​មាន​ឈ្មោះ​ថា Basement Bistro ស្ថិត​​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក នៃ​សហ​រដ្ឋអាមេ​រិក ត្រូវ​បាន​គេ​​ផ្តល់​​ព័ត៌​មាន​ថា គឺជាភោជនីយ​ដ្ឋាន​ដ៏ចម្លែក​បំផុត​នៅ​លើ​ពិភព​លោក ពោល​គឺ​ភ្ញៀវ​ដែល​ចង់​ទទួល​ទាន​ម្ហូប​អាហារ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នេះ ត្រូវ​កុម៉្មង់​ទុក​សិន ហើយ​រង់​ចាំ​រយៈ​ពេល​៥​ឆ្នាំ ទើប​ពិសា​មុខ​ម្ហូប​ទាំង​

​ប្រភពពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវភ្ញាក់​ផ្អើល​មួយ ខណៈ​មាន​ភោជនីយ​ដ្ឋាន​មួយ​មាន​ឈ្មោះ​ថា Basement Bistro ស្ថិត​​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក នៃ​សហ​រដ្ឋអាមេ​រិក ត្រូវ​បាន​គេ​​ផ្តល់​​ព័ត៌​មាន​ថា គឺជាភោជនីយ​ដ្ឋាន​ដ៏ចម្លែក​បំផុត​នៅ​លើ​ពិភព​លោក ពោល​គឺ​ភ្ញៀវ​ដែល​ចង់​ទទួល​ទាន​ម្ហូប​អាហារ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នេះ ត្រូវ​កុម៉្មង់​ទុក​សិន ហើយ​រង់​ចាំ​រយៈ​ពេល​៥​ឆ្នាំ ទើប​ពិសា​មុខ​ម្ហូប​ទាំង​អស់​នោះ ។

លោក Damon Baehrel គឺ​ជា​​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ចម្លែក​មួយ​នេះ បាន​ឱ្យ​ដឹង​ថា «គ្រប់​ភ្ញៀវ​ទាំង​អស់​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នេះ បាន​កុម៉្មង់​ទុក​នូវ​មុខ​ម្ហូប​ស្រប​ទៅ​តាម​ចំណង់​​ចំណូល​ចិត្ត​របស់​ខ្លួន ពោល​គឺ​ត្រូវ​រង់​ចាំ​រយៈ​ពេល​៥​ឆ្នាំ​សិន ។ គាត់​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ឱ្យ​ភ្ញៀវ​រង់​ចាំ​​យូរ ដោយ​សារ​តែ​បន្លែ​ គ្រឿង​ផ្សំ​ គឺ​ស្ថិត​នៅ​ជុំ​វិញ​ភោជនីយ​ដ្ឋាន​ដែល​គេ​បាន​ដាំ​ទុក ។ ដូច្នេះ​ហើយ យើង​ត្រូវ​រង់​ចាំ​បន្លែ គ្រឿង​ផ្សំ​​​ដុះ​ឡើង​វិញសិន ទើប​អាច​យក​ទៅ​ផ្គត់​ផ្គង់​ជូន​ភ្ញៀវ​បន្ត​ទៀត ។ មួយ​វិញ​ទៀត គាត់​ត្រូវ​រៀប​ចំ​ចាន​​ដែល​​សម្រាប់​ដាក់​ម្ហូប​អាហារ​នៅ​ក្នុង​រយៈ​​ពេល​១​ឆ្នាំ និង​រៀបចំ​សម្ភារៈ​ផ្សេងៗ​ទៀត​ជា​ច្រើន​ខែ ដើម្បី​ធ្វើ​យ៉ាង​ណា​បម្រើ​សេវា​កម្ម​ជូន​ភ្ញៀវ​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត» ។

លោក Damon Baehrel បាន​និយាយ​បន្ត​ទៀត​ថា «នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នេះ ត្រូវបាន​រៀបចំ​ឡើង​​សម្រាប់​ភ្ញៀវ​ចំនួន​១២​តុ​តែ​ប៉ុណ្ណោះ ដោយ​ម្ហូប​មួយ​មុខ​មាន​តម្លៃ​​​ចាប់​តាំងពី​២៥៥​ឡើង​ទៅ ។ សព្វ​ថ្ងៃ​នេះ ភោជនីយ​ដ្ឋាន​នេះកំពុង​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង ហើយ​មាន​ភ្ញៀវ​មក​ពី​​៤៨​ប្រទេស​ផ្សេងៗ​គ្នា​ដែល​បាន​មក​ទទួល​ទាន​​អាហារ ។ ភ្ញៀវ​ដែល​មាន​វត្ត​មាន​ទទួលទាន​អាហារ​​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ សុទ្ធ​តែ​ជា​មហា​សេដ្ឋី​ និង​តារា​ល្បីៗ​នោះ​​ថែម​ទៀត»  ៕