រ៉ឺម៉កម៉ូតូឈប់ចាក់សាំងក្បែរចិញ្ចើមផ្លូវត្រូវម៉ូតូវីវ៉ាបុកពីក្រោយពេញទំហឹង របួសធ្ងន់១ ជនបង្ករត់គេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់បើករ៉ឺម៉កម៉ូតូមកឈប់ចាក់សាំងក្បែរចិញ្ចើមផ្លូវ ក៏ត្រូវម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ជិះដោយយុវជន ២នាក់ ធ្វើដំណើរយ៉ាងលឿនមកបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កម៉ូតូរុលទៅមុខប្រមាណជាង ១០ម៉ែត្រ ចំណែកយុវជនបង្កទាំង ២នាក់ បានរត់គេចខ្លួនបាត់ ខណៈដែលសមត្ថកិច្ចកំពុងរវល់ធ្វើការវាស់វែង។
ចែករំលែកព័តមាននេះ