កាមរីគូទហើមបើកបុកខឿនផ្លូវក្រោមស្ពានអាកាស ៧មករា បាក់អស់ ៣កង់ រួចព្យាយាមបើករត់ត្រូវសមត្ថកិច្ចចាប់បាន
រាជធានីភ្នំពេញ ៖ រថយន្តកាមរីគូទហើម ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-6552 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចក្រោមស្ពានអាកាស ៧មករា ក៏បានរេចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យបាក់អស់ ៣កង់ រួចរថយន្តបង្កព្យាយាមបើករត់រហូតដល់ផ្លូវ២៧១ មុខកាកបាទក្រហមកម្ពុជា ទើបរថយន្តបង្កឈប់ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
ចែករំលែកព័តមាននេះ