ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សេចក្តី​អនុវត្តស​ម្រេច​របស់រា​ជ​រដ្ឋា​ភិបាល​ ស្តី​ពីការ​បង្កើត​ក្រុមកា​រ​ងារ​ថ្នាក់ជា​តិ ចុះ​​មូល​ដ្ឋាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​នៅសាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពីព្រឹក​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៤ ​មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​បង្កើត​ក្រុមកា​រងា​រ​ថ្នាក់​ជាតិ ​ចុះ​មូល​ដ្ឋាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។​ ពិធីនេះ​ ​ប្រព្រឹត្ត​ទៅ​ក្រោមអ​ធិបតីភា​ព ​ឯកឧ​ត្តម​ ឧប​នាយក​រដ្ឋ​មន្ត្រី​ កែ ​គឹមយ៉ាន ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និ​ង​មាន​សមា​ជិក​ សមា​ជិកា​ ចូល​រួមចំ​នួន ​៣២៦​នាក់។​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​នៅសាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពីព្រឹក​ថ្ងៃទី​១៧ ​កុម្ភៈ ​២០១៤ ​មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​បង្កើត​ក្រុមកា​រងា​រ​ថ្នាក់​ជាតិ ​ចុះ​មូល​ដ្ឋាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។​ ពិធីនេះ​ ​ប្រព្រឹត្ត​ទៅ​ក្រោមអ​ធិបតីភា​ព ​ឯកឧ​ត្តម​ ឧប​នាយក​រដ្ឋ​មន្ត្រី​ កែ ​គឹមយ៉ាន ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និ​ង​មាន​សមា​ជិក​ សមា​ជិកា​ ចូល​រួមចំ​នួន ​៣២៦​នាក់។​

ថ្លែង​នៅ​ក្នុង​កម្ម​វិធីបើ​ក​ នៃ​អង្គ​ប្រជុំ ឯ​ក​ឧត្តម ​ឧប​នាយក​រដ្ឋ​មន្ត្រី​ កែ ​គឹមយ៉ាន ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​បាន​លើក​ឡើង​ពី​បើក​វារៈ ​នៃ​កិច្ច​ប្រជុំ ​គឺ​ដើម្បី​កែ​សម្រួស​សមាស​ភាព​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​ចុះ​មូល​ដ្ឋាន​ ដើម្បី​ត្រួតពិ​និត្យ ​និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ ​ដំណាក់​កាល​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

ឯក​ឧត្តម​ បាន​បញ្ជាក់​ថា ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍជា​តិ ​គោល​នយោបា​យ ​និង​កម្ម​វិធី​នានា​ របស់​រាជ​រដ្ឋា​ភិបាល ​សម្រាប់​នីតិ​កាល​ទី៥​ នៃ​រដ្ឋ​សភា ​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ចុះ​បំពេញ​បេស​កកម្ម​តាម​មូល​ដ្ឋាន​ ក្នុង​គោល​បំណង​ ដើម្បី​ឲ្យ​កម្ម​វិធី​នយោ​បាយ​ខាង​លើ​នេះ ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​គ្រប់​មូល​ដ្ឋាន​ទូទាំង​ប្រទេស​។

បន្ទាប់​មក​ ឯក​ឧត្តម​ លេង ​វី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ បា​ន​អាន​លិខិត​របស់​រាជ​រដ្ឋា​ភិបាល​ លេខ​២៦​សសរ.​ ចុះ​ថ្ងៃទី​២៧ ​មករា ​២០១៤ ​ស្តី​ពីកា​រប​ង្កើត​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ ដើម្បី​ត្រួត​ពិនិត្យ​ និង​គាំ​ទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ ​និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ ដំ​ណាក់​កាល​ទី៣ ​របស់​រាជ​រដ្ឋា​ភិបាល​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​មាន​ ៣១​រូប ​ក្នុង​នោះមា​ន ​ឯក​ឧត្តម​ ឧប​នាយក​រដ្ឋ​មន្ត្រី​ កែ ​គឹម​យ៉ាន ​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ជា​​ប្រធាន​ទី១ ​និង​អនុ​ប្រធាន​ចំនួន​ ២រូប ​ព្រមទាំ​ង​អាន​សេច​ក្តី​ណែ​នាំ ​ស្តីពី​តួ​នាទី​ភារ​កិច្ច ​និង​របៀបរ​បប​ការ​ងារ​សម្រាប់​ក្រុម​ការ​ងារ​ចុះ​បំពេញ​បេស​កកម្ម​តាម​មូល​ដ្ឋាន។​

ឯក​ឧត្តម​ គោ ​ស៊ុំសារឿត អ​ភិ​បាល ​នៃ​គណៈ​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​អាន​របាយ​ការណ៍​ ស្តី​ពី​លទ្ធ​ផល​ការ​ងារ​លើ​គ្រប់​វិស័យ​របស់​ខេត្ត​បន្ទាយ​មាន​ជ័យ​ បន្ថែម​លើ​របាយ​ការណ៍​ ស្តីពី​វឌ្ឍន​ភាព ​នៃ​ការ​ងារ​កម្ម​វិធី​វិស​ហ​មជ្ឈការ ​និង​វិមជ្ឈ​ការ ​និង​ការ​ងារ​រសេវា​រដ្ឋ​បាល​ជូន​ប្រជា​ជន​ ក្នុង​នោះ​ដែរ​ ឯក​ឧត្តម ​អភិ​បាល​ខេត្ត ​បាន​ជម្រាប​ជូន​ប្រធាន​អង្គ​ប្រជុំ​ពី​បញ្ហា​ប្រឈម​ខ្លះៗ ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ចំនួន ​២៦​ករណី។ ​

មាន​ប្រសាសន៍​បូក​សរុប​នា​ឱកាស​នោះ ​ឯក​ឧត្តម​ ឧប​នាយក​រដ្ឋ​មន្ត្រី ​កែ ​គឹម​យ៉ាន ​បាន​បញ្ជាក់​ជូន​អំពី​តួនាទី​ភារ​កិច្ច​របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​ចុះ​បេសក​កម្ម​នៅ​មូល​ដ្ឋាន ​គឺ​មាន​ភារ​កិច្ច​ផ្សា​ភ្ជាប់​រវាង​រាជ​រដ្ឋា​ភិ​បាល​ ជា​មួយ​ប្រជា​ពល​រដ្ឋ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​នូវ​កម្ម​វិធី​នយោ​បាយ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាលទី​៣ ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ជាតិ ​នយោ​បាយ​ភូមិ-​ឃុំ មា​ន​សុវត្ថិ​ភាព ​ កម្ម​វិធី​នយោ​បាយ​តាម​វិស័យ ​ក៏​ដូច​ជា​សភាព​ការណ៍​រួម​របស់​ប្រទេស​ជាតិ ​ដោយ​ផ្សា​ភ្ជាប់​ជា​មួយស​ភាព​ការណ៍​នៅ​មូល​ដ្ឋាន។​

ជា​មួយ​គ្នា​នោះដែ​រ ​ឯក​ឧត្តម​បាន​ណែ​នាំ​ដល់​ក្រុម​ការ​ងារ​ ធ្វើ​យ៉ាង​ណា​ត្រូវ​រក​គន្លឹះ​ល្អៗ ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជូន​ដល់​ប្រជាជពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ឲ្យ​គាត់​ងាយ​យល់ ​និង​ចំ​គោល​ដៅ ​ដែល​គាត់​ចង់​បាន​ បម្រើ​ឲ្យ​មូល​ដ្ឋាន​របស់​គាត់​រស់​នៅ។ ​ជាង​នេះ​ទៀត ​ត្រូវ​រួម​សហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​ថ្នាក់​ក្រោម​ជាតិ ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំង​ឡាយ​នៅ​ក្នុង​មូល​ដ្ឋាន​ផង​ដែរ៕​