ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​២​ថ្ងៃ​​​ កម្លាំង​ការ​ពារ​​ព្រំ​ដែន​កម្ពុជា​​​រា​រាំង​ពល​ករ​​៤៤​នាក់​ប៉ង​លួច​ឆ្លងដែន​ចូល​ដី​ថៃ​

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ថ្ងៃ កម្លាំង​ការពារ​ព្រំដែន បាន​រារាំង​ពលករ​ចំនួន ៤៤​នាក់ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ខណៈ​ពួក​គេ​ប៉ុនប៉ង​លួច​ឆ្លង​ដែន ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នាំ​មក​អប់រំ ។…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​២​ថ្ងៃ កម្លាំង​ការពារ​ព្រំដែន បាន​រារាំង​ពលករ​ចំនួន ៤៤​នាក់ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ខណៈ​ពួក​គេ​ប៉ុនប៉ង​លួច​ឆ្លង​ដែន ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នាំ​មក​អប់រំ ។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​ថា រយៈពេល​២​ថ្ងៃនេះ កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ម៉ា​ឡៃ​បាន​ចេញ​ល្បាត​ប្រទះ​ឃើញ​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៤​នាក់ (​ស្រី​១៧​នាក់​) និង​កុមារ​៣​នាក់ ប៉ង​លួច​ឆ្លង​ដែន​ទៅ​ស្រុក​សៀម ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ចំនួន​៤៤​នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​រារាំង​២​គោលដៅ​ដោយឡែក​គ្នា គឺ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្បែរ​អូរ​ព្រំដែន​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​មាន​ចំនួន​១៦​នាក់ (​ស្រី​៦​នាក់​) និង​អ្នក​នាំ​ផ្លូវ​១​នាក់ ។ នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ភូមិ​កណ្តាល ឃុំ​ស្រឡៅ ស្រុក​ម៉ា​ឡៃ​មាន​ចំនួន​២៨​នាក់ (​ស្រី​១១​នាក់​) កុមារ​៣​នាក់ ។

លោក​វរសេនីយ៍ឯក សួង សៅ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា​ឃាត់ខ្លួន​ពលករ​ខ្មែរ​រយៈពេល​២​ថ្ងៃ បាន​ចំនួន​៤៤​នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​កិច្ចសន្យា​ហើយ​អាជ្ញាធរ​បាន​ដឹក​ពួក​គាត់​ឱ្យទៅ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ