ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​បង្ក​ការ​អុ.ក.ឡុ.ក​ក្នុង​ភូមិ​​ដោយ​​ចាប់​ស.ង្គ្រប់​

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​បាន​យ៉ាង​លំបាក​ឡើង​បែកញើស​ដោយ​ចាប់​សង្គ្រប់ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​តែងតែ​កាន់ដំបង​ដើរ​អុកឡុក​ក្នុងភូមិ និង​តាម​ទី​សាធារណៈ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​បាន​យ៉ាង​លំបាក​ឡើង​បែកញើស​ដោយ​ចាប់​សង្គ្រប់ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​តែងតែ​កាន់ដំបង​ដើរ​អុកឡុក​ក្នុងភូមិ និង​តាម​ទី​សាធារណៈ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។
ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់​បាន​មានឈ្មោះ ទឹម ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ប្រើប្រាស់​គ្រឿងញៀន និង​អុកឡុក​តាម​ផ្ទះ តាម​ផ្លូវ​សាធារណៈ​ពី​សំណាក់ ជនសង្ស័យ​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ បាន​ចុះ​ទៅ​ដល់​អន្តរាគមន៍​ភ្លាម​ៗ នៅ​ចំណុច​ក្នុងភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទី​ម ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដកហូត​វត្ថុ​តាង​រួម​មាន ដំបង​ទីប​ជ្រុង​១ សោ​លេខ​៤១ ចំនួន​១ ចំពាមកៅស៊ូ​១ និង​សម្ភារៈ​ប្រើប្រាស់ មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ