នៅពេលដែលពុទ្ធបរិស័ទ បានកំពុងតែជ្រះថ្លាធ្វើម្ហូបសម្លយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ និងអុជធូបទៀនឧទ្ទិសកុសលផលបុណ្យ នៅតាមវត្តអារ៉ាមនានា សម្ដេចព្រះឧត្តមវង្សា គូ សុភាព ជាគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅគល់ទទឹង បានចែករំលែកនៅលើបណ្តាញសង្គមថា គួរតែអុជធូប១សរសៃបានហើយ ។

សម្ដេចព្រះឧត្តមវង្សា គូ សុភាព បានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកដោយខ្លីថា « អុជ១សរសៃក៏បាន អុជច្រើនពេកពុល » ។


សម្ដេចព្រះឧត្តមវង្សា គូ សុភាព មិនបានពន្យល់អ្វីក្បោះក្បាយបន្ថែមទៀតនោះទេ ប៉ុន្តែក៏មានពុទ្ធិបរិស័ទជាច្រើនចូលមកចែករំលែក ហើយខ្លះក៏សួររកហេតុផលផងដែរ ។

កន្លងមក តាមជំនឿប្រជាពលរដ្ឋកម្ពុជា ពេលមានពិធីសាសនានានា ជាពិសេស គឺព្រះពុទ្ធសាសនានេះតែម្តង គឺនិយមអុជធូប១សរសៃ ខ្លះ៣សរសៃ ខ្លះ៤សរសៃ ខ្លះ៥សរសៃ ខ្លះ៧សរសៃ ឬលើសនេះក៏មាន ប៉ុន្តែជាការពិត នៅពេលដែលអុជធូបច្រើននៅផ្ទះបិទជិត ជាពិសេស គឺផ្ទះល្វែងមានអារម្មណ៍ថា ពុលផ្សែងមែន ៕
ចែករំលែកព័តមាននេះ