ខេត្តឧត្តរមានជ័យ ៖ នៅក្នុងអំឡុងឆ្នាំ២០១៨ ឆ្នាំ២០១៩នេះមានភ្ញៀវជាតិ- ភ្ញៀវអន្តរជាតិបានចាប់អារម្មណ៍ចូលទស្សនាកម្សាន្តតំបន់ទេសចរណ៍នៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីជារៀងរាល់ថ្ងៃ ប្រាសាទតាមាន់ធំ -ប្រាសាទតាក្របី ស្ថិតលើកំពូលជួរភ្នំដងរ៉ែក នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពឹលបានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០០០ រហូតមកទល់នឹងឆ្នាំ២០១១ ប្រាសាទតាមាន់ធំ មានការគ្រប់គ្រងដោយក្រុមទាហានឈុតខ្មៅថៃ ចំណែកនៅឯប្រាសាទតាក្របីវិញ មានការគ្រប់គ្រងដោយក្រុមទាហានកម្ពុជា ខណៈនោះប្រាសាទតាមាន់ធំវិញ ប្រជាពលរដ្ឋអ្នកស្រុកបន្ទាយអម្ពឹលបានចូលទៅទស្សានាន៍បានក្នុងរដូវបុណ្យទានម្តងៗ ដែលក្រុមទាហានថៃ បើកការអនុញ្ញាតលើសពីថ្ងៃបុណ្យ ប៉ុន្តែចូលទៅត្រូវតែបោះត្រានៅលើបាតដៃដូចបោះត្រានាំសត្វជ្រូកចូលក្នុងប្រទេសអញ្ចឹង មិនអាចចូលបានងាយៗនោះទេ ពីព្រោះក្រុមទាហានថៃធ្វើរបង ឬរនាំដូចជាព្រំដែន ។
ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា នៅក្នុងអំឡុងឆ្នាំ២០០៨ ស្រាប់តែកើតមានព្រឹត្តិការណ៍ព្រំដែនកម្ពុជា- ថៃបាញ់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅឯតំបន់ប្រាសាទព្រះវិហាររួចមកលុះនៅក្នុងអំឡុងឆ្នាំ២០១១ ទើបមានការរាលដាលមកផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្រោយពីបានបញ្ចប់នៅផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនោះគេបានសង្កេតឃើញតំបន់ប្រាសាទតាក្របីដែលធ្លាប់តែគ្រប់គ្រងដោយទាហានកម្ពុជានោះបែជាមកគ្រប់គ្រងរួមគ្នាជាមួយក្រុមទាហានថៃផងដែរ ។ ចំណែកនៅតំបន់ប្រាសាទតាមាន់ធំ ធ្លាប់តែគ្រប់គ្រងដោយក្រុមទាហានថៃសព្វថៃគ្រប់គ្រងរួមគ្នានៅក្នុងបរិវេណប្រាសាទទើបមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលទស្សនាកម្សាន្តនៅសព្វថៃ្ងនេះ ។
លោកនាក់ វង្ស នាយសេនាធិការនឹងជាមេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤២ ទាក់ទិននឹងព័ត័មាននេះ លោកបានឱ្យដឹងថា មុនពេលកើតមានព្រឹត្តិការណ៍ប្រាសាទតាមាន់ធំ គឺគ្រប់គ្រងដោយក្រុមទាហានឈុតខ្មៅថៃ ក្រោយពីកើតមានព្រឹត្តិការណ៍នៅឯតំបន់ប្រាសាទព្រះវិហារក្នុងអំឡុងឆ្នាំ២០០៨ រួចមកកងពលតូចថ្មើជើងលេខ៤២ ត្រូវបានរាជរដ្ឋាភិបាលកំណត់ឱ្យមកឈរជើងនៅតាមខ្សៃបន្ទាត់ព្រំដែនតំបន់ប្រាសាទតាមាន់ធំ លុះនៅថ្ងៃទី២២ មេសា ២០១១ ទើបមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជានឹងកងទ័ពថៃរហូតមកទល់ថ្ងៃទី២ ឧសភា២០១១ ដដែលទើបបញ្ឍប់ការផ្ទុះអាវុធ ខណៈនោះកងទ័ពកម្ពុជាបានឡើងទៅគ្រប់គ្រងប្រាសាទតាមាន់ធំ ដោយរួមគ្នាជាមួយកងទ័ពទាហានឈុតខ្មៅថៃ នាពេលសព្វថ្ងៃ លោកបានបញ្ចាក់ថា ក្រោយពីបានប្រយុទ្ធគ្នាក្រុមទាហានថៃបានបំពាក់កាំម៉ារ៉ាតាមដើមឈើ និងដាក់ស្បែពណ៌ខៀវហ៊ំព័ទ្ធជុំវិញប្រាសាទតាំងពីពេលនោះមករហូតមកទល់សព្វថ្ងៃ មិនមែនទើបតែដាក់នោះទេ ។
លោកបានបន្តថា បន្ទាប់ទើបមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលទស្សនាន៍កម្សាន្តនៅក្នុងតំបន់ទេសចរណ៍តាមាន់ធំ និងប្រសាទតាក្របីក្នុងមួយថ្ងៃៗមិនក្រោមពី១០០ទៅ២០០នាក់ ដោយឡែកបើរដូវបុណ្យទានមានភ្ញៀវមិនក្រោម១០០០ទៅ២០០០នោះ ទេមានអ្នកខ្លះចូលមកទស្សនាន៍លេងកម្សាន្ត អ្នកខ្លះចូលមកដុតធូបបួងសួងសុំសេចក្តីសុខស្បាយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ