ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ​ខ្មែរ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេស​ចរជាតិ-អន្តរ​ជាតិជាង​១លាន​៨សែននាក់​

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ‌‎ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជា​ពិសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដែលមកលេងកម្សាន្ត​នៅក្នុងខេត្ត​ជាង​១លាន​៨សែននាក់។‎ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប​បានបង្ហាញថា រយៈពេល៣ថ្ងៃ​នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

ខេត្តសៀមរាប ៖ ‌‎ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជា​ពិសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដែលមកលេងកម្សាន្ត​នៅក្នុងខេត្ត​ជាង​១លាន​៨សែននាក់។‎

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប​បានបង្ហាញថា រយៈពេល៣ថ្ងៃ​នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជា​ពលរដ្ឋដើរលេងកម្សាន្ត មក​ពីគ្រប់​ខេត្ត ក្រុង ក្នុងខេត្តសៀមរាបមានចំនួនប្រមាណ​១លាន៨៤២ពាន់៤៣០នាក់ ក្នុងនោះ ទេស​ចរជាតិ និង​បងប្អូនប្រជាពលរដ្ឋ មានចំនួនជាង​១លាន​៨៣ម៉ឺននាក់ និង​ភ្ញៀវទេសចរបរទេស​មានចំនួន​៥ពាន់៤៣៨​នាក់ ។

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ ជាពិសេស ការប្រណាំងទូកផ្កាចារ ទូកនាគ និងទូក-ង លក្ខណៈមិត្តភាព នៅដងស្ទឹងសៀមរាប បានក្លាយជាផ្ទាំងទស្សនីភាពមួយ ដែលមានភាពទាក់​ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តឲ្យបានច្រើនកុះករ ។

ក្រៅពីការកម្សាន្តនៅសៀមរាបសង្ក្រាន្ត ក្នុងក្រុងសៀមរាប បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស​ចរជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាម​រមណីយដ្ឋានវប្បធម៌ ប្រាង្គប្រាសាទនានា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង​រមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិ​សាស្ត្រខេត្តសៀម​រាបទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ