ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃុំ ប៊ុណ្ណាដែត ឆ្លើយតបទៅកាន់អ្នករិះគ.ន់រូបរាងអ្នកនាង យក់ ឋិតរដ្ឋា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត បាន​ចេញ​មុខ​ឆ្លើយ​តប​ជំនួស​ភរិយា​គឺ​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា ជុំវិញ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ចំពោះ​រូបរាង​របស់​នាង​ថា ធាត់​ដូច​ជ្រូក…

រាជធានីភ្នំពេញ ៖ លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត បាន​ចេញ​មុខ​ឆ្លើយ​តប​ជំនួស​ភរិយា​គឺ​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា ជុំវិញ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ចំពោះ​រូបរាង​របស់​នាង​ថា ធាត់​ដូច​ជ្រូក ។

ក្រោយពី​មាន​នារី​ម្នាក់​បាន​ចូល​ទៅ​​ខំ​មិន​ពីក្រោម​រូបភាព​មួយ​របស់​អ្នក​នាង យក់ ឋិតរ​ដ្ឋា ដោយ​បាន​ប្រើពាក្យ​​ចំ​ៗ​ថា «​ជ្រូក​មក​ហើយ​» ខ​ណះ​ពាក្យ​សម្តី​នោះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​របស់​តារាចម្រៀង​រូប​នេះ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ។

អ្នកគាំទ្រ​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ចាត់​ទុក​ពាក្យ​សម្តី​ពី​នារី​ខាងលើ​នេះ​គឺ​មិន​មាន​សុជីវធម៌ និង​មិន​គិត​អោយ​បាន​ល្អិតល្អន់ ត្បិត​តារាចម្រៀង​ស្រី​រូប​នេះ​មានគ្រួសារ និង​មានកូន​កំលោះ​ទន្ទឹម​ខ្លួន​ហើយ តើ​អោយ​នៅ​ស្អាត និង​មាន​រាង​ដូច​តារា​ក្មេង​ៗ​យ៉ាង​មេច​កើត ។

យ៉ាងណា​ក្រៅពី​ការ​ប្រតិកម្ម​ពី​អ្នកគាំទ្រ​ខាងលើ​នេះ​ស្វាមី​អ្នក​នាង យក់ ឋិតរ​ដ្ឋា គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត ក៏​បាន​ចេញ​ឆ្លើយ​តប​ទៅ​នារី​រូប​នេះ​ផង​ដែរ ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត បាន​លើក​ឡើង​ថា តាម​មើល​ការ Comment​របស់​ប្អូន (​ជ្រូក​មក​ហើយ​)​ប្អូន​ក៏​ជា​មនុស្ស​ស្រី​ដែរ​តែ​បង​ក៏​មិនដឹង​ប្អូន​អាយុ​ប៉ុន្មាន​ដែរ
តែបើ​ថ្ងៃ​មុខ​ពេល​ប្អូន​មាន​វ័យ ៤០ ជាង ហើយ​មានកូន​ៗ កំលោះ ថែម​ទាំង​ជិត​មានកូន​ប្រសារ​ទៀត​ដូច​ភរិយា​ខ្ញុំ​ក៏​ប្អូន​រីករាយ​ដែរ ហើយ​ក៏​ជា​អ្វី​ដែល​ស្ត្រី​គ្រប់​រូប​ចង់បាន ។

លោក​ថា ការ​ពិត​ខ្ញុំ​មិន​ចង់​សរសេរ​អ្វី​ច្រើន​ទេ តែ​ដោយសារ​វា ដដែល​ៗ​ពេក បើ​ប្អូន​មិន​ពេញចិត្ត​ប្អូន​អូស​រំលង​ទៅ​ចប់​ហើយ ខ្ញុំ​ក៏​អាច​ដឹង​ខ្លះ​ប្រភព​ពួក​អ្នក​មកពីណា​ដែរ តែ​ខ្ញុំ​ក៏​មិន​អាច​ហាម​អ្នក​បាន ។

ចង់​សួរ​អ្នក​ទៅ​វិញ ថាបើ​អ្នក​អាច​​ប្តូរ​បាន ៖
១.​ជីវិត​ស្នេហា
២.​សេចក្តីសុខ​គ្រួសារ
៣.​ការ​ទំនាក់​ទង
៤.​ការ​ទទួលស្គាល់​ក្នុង​សង្គម
៥.​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​និយាយ​ស្តី
៦.​សីលធម៌​ក្នុង​ការ​បញ្ចេញមតិ​ក្នុង​បណ្តាញ​សង្គម និង​រឿង​ជា​ច្រើន​ទៀត​ដែល​ស្ត្រី​ជា​ច្រើន​ប្រាថ្នា​ចង់បាន​ដូច​ភរិយា​ខ្ញុំ ។

ដូច្នេះ​ខ្ញុំ​ជំរាប​ជា​ចុង​ក្រោយ​ថា​មុន​ចូល​ទៅ Commet គេ​គួរ​មាន​សីលធម៌ និង​សុ​ជី​​វ​ធម៌​ក្នុង​នាម​ជា​ខ្មែរ ។

ជា​ការ​កត់សម្គាល់​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត បាន​ចេញ​មុខ​ប្រតិកម្ម និង​ការពារ​ភរិយា​គឺ​អ្នក​នាង យក់ ឋិតរ​ដ្ឋា ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ជុំវិញ​លើ​រូបរាង​របស់​នាង អំឡុង​ពេល​ដែល​តារាចម្រៀង​ស្រី​រូប​នេះ​ឈាន​ជើង​ចូល​សិ​ល្បះ​ជា​ថ្មី​ឡើង​វិញ ។

កន្លង​មក​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត ធ្លាប់​បាន​លើក​ឡើង​ថា ភរិយា​របស់​លោក​អាយុ​ច្រើន និង​កូន​ធំ​អស់​ទៀត ហេតុនេះ​រូបរាង​គឺ​ត្រូវ​តែ​មានការ​ប្រែប្រួល ដែល​នេះ​វា​មិន​ខុស​អ្វី​ពី​មនុស្ស​ទូទៅ​ឡើយ ។

យ៉ាងណា​បើ​ទោះបីជា​ភរិយា​ប្រែប្រួល​រូបរាង​ធាត់​ក៏​ដោយ ​លោក​ក៏​នៅ​តែ​ស្រឡាញ់​ពេញចិត្ត ហើយ​អ្នកគាំទ្រ​ភរិយា​លោក​ជា​ច្រើន​ទៀត​ក៏​នៅ​គាំទ្រ​ទឹកដម​សម្លេង​របស់​ភរិយា​លោក​ដដែល ដោយ​ពួក​គេ​មិន​បាន​គិត​ច្រើន​លើ​រូបរាង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ