ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! លោក​ផៃ ផង​រ៉ា​ក់ ម្ចាស់​បទ«​យក្ស​កើត​អេ​ដស៍​»ទទួលមរណភាព​ហើយ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​សំនៀង​បែប​ខ្មែរសុរិន្ទ ម្ចាស់​បទ​«​យក្ស​កើត​អេ​ដស៍​» លោក​ផៃ ផង​រ៉ា​ក់ បាន​ទទួលមរណភាព​ហើយ ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​សំនៀង​បែប​ខ្មែរសុរិន្ទ ម្ចាស់​បទ​«​យក្ស​កើត​អេ​ដស៍​» លោក​ផៃ ផង​រ៉ា​ក់ បាន​ទទួលមរណភាព​ហើយ ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦ ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ថា លោក​ផៃ ផង​រ៉ា​ក់ បាន​ទទួលមរណភាព​នា​វេលា​ម៉ោង​៨ និង​១៥ នាទី​ព្រឹក នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប ។

សព​លោក​ផៃ ផង​រ៉ា​ក់ ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វា​ដង្គំ ក្រុង​សៀមរាប ។
នៅ​មុន​ពេល​ទទួលមរណភាព លោក​ផៃ ផង​រ៉ា​ក់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​លោក​មាន​ជំងឺ​រលាក​សួត​ធ្ងន់ រួម​នឹង​ផ្សេង​ទៀត ។

តារាចម្រៀង​លោក​អុ​ឹ​ង ប៊ុ​ន​លាភ បាន​រៀបរាប់​តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម​មុន​ពេល​ម្ចាស់​បទ «​យក្ស​កើត​អេ​ដស៍​»​ទទួលមរណភាព​ថា ភរិយា​របស់​លោក​ផៃ ផង​រ៉ា​ក់ បាន​ខ​លម​ក​លោក ដើម្បី​ឱ្យ​លោក​ជួយ ព្រោះ​បច្ចុប្បន្ន​ស្វាមី​អ្នកស្រី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ព្យាបាល ។

ក្រោយ​ពេល​ដឹង​បែប​នេះ​លោក​អុ​ឹ​ង ប៊ុ​ន​លាភ បាន​ស្នើ​សុំ​ទៅ​កាន់​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​លោក​ផៃ ផង​រ៉ា​ក់ ដ្បិត​ក្រុម​គ្រួសារ​របស់​លោក​កំពុង​ខ្វះខាត និង​ញាំញី​ដោយសារ​ជំងឺ ។
ដោយសារ​ស្ថានភាព​ជំងឺ​របស់​លោក​ផៃ ផង​រ៉ា​ក់ មាន​សភាព​ធ្ងន់​ទៅ​ហើយ​នោះ លោក​ទទួលមរណភាព ដោយ​មិន​អាច​សង្គ្រោះ​បាន ។

ដំណឹង​មរណភាព​ពី​តារាចម្រៀង​លោក​ផៃ ផង​រ៉ា​ក់ នា​ពេល​នេះ មហាជន ពិសេស​បណ្តា​អ្នកគាំទ្រ​បទ​ចម្រៀង​របស់​លោក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដ្បិត​លោក​ជា​តារាចម្រៀង​មួយ​រូប​ដែល​ធ្លាប់​បំពេ​អារម្មណ៍ និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ