ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពង្វាង​យន្ត​ហោះ​អេ​ត្យូ​ពី​1​គ្រឿង​មក​ចុះ​នៅ​ក្រុង​ហ្សឺ​ណែវ​

11 ឆ្នាំ មុន

សហ​អ្នក​បើក​យន្ត​ហោះ​១​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេ​ត្យូ​ពី​ ETHIOPIAN AIRLINES ដែល​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ដណ្តើម​បញ្ជា​យន្ត​ហោះ​រួច​បើក​យន្ត​ហោះ​នោះ​មក​ចុះ​នៅ​ក្រុង​ហ្សឺ​ណែវ​ ទី​បំផុត​បាន​សុខ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ស្វ៊ី​ស ក្រោយ​ការ​ចុះ​ចត​បន្តិច​ ។

ពួក​អ្នក​ដំណើរ​ និងសមា​ជិក​ក្រុម​យានិក​ដទៃៗ​ទៀត​សុខ​សប្បាយ​ទាំង​អស់​គ្នា​ ។ យោង​តាម​ប៉ូលិស​ស្វ៊ី​ស​ថា​ សហ​អ្នក​បើក​ជា​អ្នក​ចាប់​ពង្វាង​យន្ត​ហោះ​បាន​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​ ។ យន្ត​ហោះ​ជើង​ហោះ​ហើរ ET 702 នោះ​ កាល​ពី​ថ្ងៃ​ទី​១៦​ កុម្ភៈ បាន​ហោះ​ចេញ​ពី​ទី​ក្រុង​អាឌីស​អា​បេ​បា ឆ្ពោះ​មក​កាន់​ទី​ក្រុង​រ៉ូម​ ប្រទេស​អីុ​តា​លី​ ។ ឆ្លៀត​ឱកាស​អ្នក​បើក​ជា​កា​ពី​តែន​សម្រាក​ សហ​អ្នក​បើក​បាន​ត្រួត​ត្រា​យន្ត​ហោះ​នោះ​ ហើយ​បើក​ឆ្ពោះ​មក​កាន់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ក្រុង​ហ្សឺ​ណែវ​ ហើយ​ចុះ​​នៅ​ទី​នោះ​ ។ សហ​អ្នក​បើក​នោះ​បន្តិច​ក្រោយ​មក​បាន​ចាក​ចេញ​ពី​កន្លែង​បើក​តាម​ខ្សែ​​ពួរ​មួយ​ ទម្លាក់​តាម​បង្អួច​មួយ​នៃ​បន្ទប់​បើក​បរ​មុន​ពេល​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស ។ ចោរ​អាកាស​រូប​នេះ​ពុំ​មាន​អាវុធ​ឡើយ។

ក្នុង​សេច​ក្តី​ប្រកាស​មួយ​ ក្រុម​ហ៊ុន​ ETHIO-PIAN​ AIRLINES អះ​អាង​ថា អ្នក​ដំណើរ​ទាំង​អស់​ និង​បណ្តា​សមា​ជិក​ក្រុម​យានិក​សុខ​សប្បាយ​ទាំង​អស់​គ្នា ។ យោង​តាម​សារ​ព័ត៌​មាន​អេ​ត្យូ​ពី​ថា អ្នក​ដំណើរ​ចំនួន​១៩៣​នាក់​ ឋិត​ក្នុង​យន្ត​ហោះ​ក្នុង​នោះ​ ១៤០​នាក់​ជា​ជន​ជាតិ​អីុ​តា​  លី ។ ពួក​គេ​អាច​ចុះ​ពី​យន្ត​ហោះ​ឡើង​ជិះ​រថ​យន្ត​បឺស​មួយ​គ្រឿង​ដែល​រង់​ចាំ​ស្រាប់​ ៕