ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​​បណ្តុះ​​បណ្តាល​​អ្នក​ជំនាញ​​យក​ព័ត៌​​មាន​​កីឡា​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC) មាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​យក​ព័ត៌​មាន​កីឡា​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រចាំ​ឆ្នាំ​ ក្នុង​នោះ​អ្ន​កសារ​ព័ត៌​មាន​ផ្នែក​ព័ត៌​មាន​កីឡា​ចំនួន​២៥​នាក់​មកពី​ស្ថាប័ន​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ចំនួន​២៥អង្គ​ភាព​ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ខាង​លើ​នេះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC) មាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​យក​ព័ត៌​មាន​កីឡា​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រចាំ​ឆ្នាំ​ ក្នុង​នោះ​អ្ន​កសារ​ព័ត៌​មាន​ផ្នែក​ព័ត៌​មាន​កីឡា​ចំនួន​២៥​នាក់​មកពី​ស្ថាប័ន​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ចំនួន​២៥អង្គ​ភាព​ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ខាង​លើ​នេះ ។​

វគ្គ​នេះ​មាន​រយៈ​ពេល​៣ថ្ងៃ​ ស្ថិត​ក្រោម​ការ​ធ្វើ​បទ​បង្ហាញ​​​​​​ពី​សំណាក់​វាគ្មិន​ចំនួន​៣​រូប​ដូច​ជា​ លោក​ឌឹម​ សុវណ្ណា​រុ៉ម​ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ លោក​បណ្ឌិត​អក្សរ​សាស្ត្រ​ ចាន់​ សំណព្វ​ អនុប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ និង​លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ NOCC ។​ លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​ NOCC និង​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ​មាន​ប្រសាសន៍​ថា​ វគ្គ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​យក​ព័ត៌​មាន​កីឡា​នេះ​ត្រូវ​បាន​រៀបចំ​ជា​​ស្រេច​ហើយ​ក្នុង​ឆ្នាំ​២០១៤ ​នេះ​ ដោយ​៦​ខែ​យើង​បើក​វគ្គ​ម្តង​ដោយ​​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះ​​នៃ​កីឡា​មាន​ដូចជា​ គោល​ការណ៍​របស់​កីឡា​ បទ បញ្ជា និង​លក្ខ​ខណ្ឌ​ការ​ប្រកួត​ និង​ការ​វិវត្តន៍​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចេក​ទេស​នៃ​ការ​លេង​ឱ្យ​មាន​តម្លា​ភាព​ (Fair play) ។ល។​

លោក​​បន្ត​ថា អ្នក​យក​ព័ត៌​មាន​កីឡា​មិន​មែន​មាន​សិទ្ធិ​ទទួលបាន​គ្រប់​ករណី​ដែល​ចង់​បាន​នោះ​ ទេ​ដូចជា​ ការ​សម្ងាត់​នៃ​ប្រភេទ​កីឡា​ខ្លះ​​ ឧទា​ហរណ៍​ប្រដាល់​​ជា​ដើម​ គឺ​ចៅ​ក្រម​ដែល​ដាក់​ពិន្ទុ​ត្រូវ​លាក់​ការណ៍​សម្ងាត់​មិន​អាច​ប្រាប់​អ្នក​យក​ព័ត៌​មាន​បាន​ទេ​ បុ៉ន្តែ​មាន​ប្រធាន​វិនិ​ច្ឆ័យ​ត្រួត​ពិនិត្យ​ពី​លើ​អាច​ប្រកាស​ និង​ពន្យល់​ហេតុ​ផល​ជំនួស​ឱ្យ​ចៅ​ក្រម​បាន​ ហើយ​អ្នកសារ​ព័ត៌​មាន​មិន​អាច​សួរទៅ​ចៅ​ក្រម​ផ្ទាល់​បាន​ទេ ។​ មួយ​វិញ​ទៀត​ ដូចជា​បាល់​ទាត់​គឺចៅក្រម​ខ្សែ​បន្ទាត់​ក្តី អាជ្ញា​កណ្តាល​ក្តី​ ដែល​សម្រេច​ចិត្ត​រួច​ហើយ​​​នៅ​លើ​ទីលាន គឺ​មិន​អាច​លើក​មក​សើេរើ​វិញ​បាន​ទេ ទោះ​បី​មាន​មូល​ហេតុ​ ឬ​ភស្តុតាង​ច្បាស់​ក៏​ដោយ​ បុ៉ន្តែ​ពេល​ចប់​ការប្រកួត​ អ្នក​សារ​ព័ត៌​មាន​មាន​សិទ្ធិ​សួរ​ទៅ​ស្នង​ការ​ប្រកួត​ គឺ​មិន​អាច​សួរ​ផ្ទាល់​ទៅ​ចៅ​ក្រម​ខ្សែ​បន្ទាត់​ ឬ​អាជ្ញា​​កណ្តាល ឬ​កីឡា​ករ​ឡើយ​ នេះ​គឺជា​ច្បាប់​កីឡា​ដែល​បាន​កំណត់ ។​ គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​មាន​​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​សម្រាប់​គោល​ដៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ SEA Games នៅ​ឆ្នាំ​២០២៣ ។​ សម្រាប់​កិច្ច​ការ​នេះ​យើង​បាន​ត្រៀម​គម្រោង​​នេះ​តាំងពី​អាណត្តិ​​មុន​ម៉្លេះ​ ដោយ​ឆ្នាំ​២០១២​ យើងបាន​ធ្វើ​សន្និសីទ​កីឡា​ថ្នាក់​ជាតិ​បាន​ម្តង ចំណែក​ឆ្នាំ​២០១៤​ យើង​ក៏បាន​អញ្ជើញ​គ្រូ​ជំនាញ​កីឡា និង​​អ្នក​មានបទ​ពិសោធន៍​ក្នុង​កីឡា​ និង​អ្នក​យក​ព័ត៌​មាន​កីឡា​ខ្លះ​ធ្វើ​ជា​វា​គ្មិន​​ក្នុង​សិក្ខាសាលា​នេះ​ផងដែរ ។​

សូម​បញ្ជាក់​ថា​ វគ្គសិក្សា​ស្តី​ពី​កីឡា​នេះ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ធ្លាប់​បាន​ធ្វើ​​ម្តង​ហើយ​ដោយ​បាន​អញ្ជើញ​អ្នក​សារ​ព័ត៌​មាន​មក​ពី​ស្ថាប័ន​កាសែត ទូរ​ទស្សន៍​ ទស្សនា​វដ្តី និង​វេប​សាយ​ជា​ច្រើន​រូប​ចូល​រួម​ផង​ដែរ ៕​