ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា​ត់​​ខ្លួន​​ជន​​ជាតិ​​ចិន​​០២នា​ក់​ ខ្មែរ​០៣នាក់​ ពាក់​​ព័ន្ធ​​ជួញដូរ​មនុស្សទៅ​ប្រ​ទេស​ចិ​ន​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សមត្ថកិច្ចន​គរបា​លកា​រិយាល័យ​ប្រឆាំង​ការជួញ​ដូ​រមនុស្ស​​​ និង​ការ​ពារអនី​តិ​ជន​​​រាជ​ធានីភ្នំពេ​ញ ​កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ ​បាន​ធ្វើ​ការ​ឃាត់​ខ្លួនជ​នជាតិ​ចិន០២នាក់ និង​ខ្មែរ០៣​នាក់​ ដោយ​​ជាប់​ពាក់ព័​​ន្ធករណីជួញ​​ដូរ​មនុស្ស​ ស​ម្រាប់នាំ​ឆ្លង​​​ដែន​​ និង​សុំ​ឱ្យ​ផ្ត​​ល់​ឯក​សារ​ដោយទុ​ច្ចរិត​​ ។

ជន​សង្ស័យ​ទី១-ឈ្មោះ​XO JINLO​NG ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ,ទី២-​ឈ្មោះ​SU ZHIS​HEN​G ភេទ​ ប្រុស​ អា​យុ៤៩​ឆ្នាំ ,ទី​៣-​ឈ្មោះ​សុខ​ បូរ៉ា ​ហៅ ​ស្រី​​ម៉ៅ ភេទ​ស្រី អាយុ​​២៥​​ឆ្នាំ ជាអ្ន​​​កប្រែ​​​​​​​ក្នុង​រោ​ងចក្រ​ ស្នាក់​នៅ​​ភូមិ​ចំប​​​ក់ ឃុំ​ វល្លិ៍​ស​​ ស្រុក​​​​​​​​​​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ ,ទី៤-​​ឈ្មោះ​សា​​ត ស្រី​​ឡូ​ត ​ហៅ​​​ម៉ី ​ភេទ​ស្រី​​ អាយុ​​​២៥​ឆ្នាំ ​​ជា​​សិ​ស្ស ​​ស្នាក់​​នៅផ្ទះ​គ្មាន​​លេខ​ ផ្លូវ៣១​០​ សង្កាត់​បឹង​កេង​កង​៣ ​ខណ្ឌចំ​ការមន និង​ទី​៥-ឈ្មោះ​ ឡា ណា ភេទស្រី អាយុ​៤៥ឆ្នាំ មុខ​របរ​លក់​ដូរ មាន​ទីលំនៅ​ផ្ទះលេខ​​២៩៧ ផ្លូវ​លំ ស្ថិត​ក្នុង​ភូមិ​ប្ញស្សី​ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមាន​ជ័យ ។

លោក​វរ​សេនី​យ៍ទោ ​កែវ ​ធា​ ប្រធា​នការិ​យាល័យ​​ន​គរ​បាល​ប្រឆាំង​ការ​ជួញ​ដូរម​នុស្ស និង​ការ​ពា​រអនីតិជ​​​ន​​ ​​បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ គឺបាន​ធ្វើឡើង​នៅព្រ​​លាន​​​យន្ត​ហោះ​អន្ត​​រជាតិ​ភ្នំ​ពេញ​ ដោយ​យោង​​តាម​​ការ​​​ស្រាវ​​ជ្រាវរ​បស់សមត្ថ​​កិច្ច​ជំ​នា​ញ ​។ លោ​ក​កែ​វ ​​ធា ​​បន្ត​​ថា​ ​​ក្នុងនោះ​​សមត្ថ​កិ​ច្ច​យើង​​បាន​រំដោះ​​​ជន​រង​គ្រោះ​០២​​នា​ក់​មក​​វិញ រួម​ទាំង​ម្តាយ​ពួក​គេ​ម្នាក់​ផង​ ដែល​បាន​​​ជូន​ដំណើរ​កូន​បំរុង​​ឡើង​យន្ត​​ហោះ ៕