ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​​រថយន្ត​កូរ៉េ​លួច​ដឹក​ឈើ​ប្រណីត​​រាប់សិបម៉ែត្រគូប​​លើ​ផ្លូវ​ជាតិ​លេខ៧​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឈើ​ប្រណីត​ជាច្រើន​កំណាត់​​ដឹ​ក​លោត​​ឆត្រ​តាម​រថ​យន្ត​កូរ៉េ​ចំណុះ​៥​តោន ត្រូវ​កម្លាំង​មេ​ព្រៃ​ឃ្សឹម​​បង្រ្កាប​បាន​កាល​ពី​​វេលា​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ស្ថិតនៅ​លើផ្លូវ​ជាតិលេខ​៧ ក្នុង​ភូមិស្រែ​រនាម ឃុំ​ឃ្សឹម ស្រុក​ស្នួល ។

មិន​ទាន់​មាន​សេចក្តីរាយ​ការណ៍​ណា​មួយបញ្ជាក់​ថា រថយន្តដឹកឈើ​និង​ឈើ​ប្រណីត​រាប់​សិប​កំណាត់​នេះ​ ជា​កម្ម​សិទ្ធិ​របស់​ជន​ណា​នោះ​ទេ ។ ដោយ​វាយ​តម្លៃថា ការដឹក​ជញ្ជូន​ឈើដោយ​លក្ខណទ្រង់​ទ្រាយ​ធំ​បែប​នេះ ប្រាកដ​ជាមិន​មែន​ជន​សាមញ្ញ​អាច​​ទៅ​បាន​នោះ​ទេ ។

បន្ទាប់ពីមានការចាប់ឃាត់រួចមក រថយន្តកូរ៉េចំណុះ៥​តោន ដែល​មាន​ផ្ទុក​ឈើប្រណីតពេញ​ប្រៀប​នេះ ​ត្រូវបានកម្លាំង​សមត្ថ​កិច្ច​នាំយក​ទៅរក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹម​ ។ ឈើទាំង​នេះ​​ត្រូវគេ​ដឹង​ថា សុទ្ធសឹងតែ​ជាឈើ​ប្រណីត ប្រភេទ​ធ្នង់ និងនាង​នួន​ដែលមាន​មុខ​កាត់​ធំៗ​ចំនួន​រាប់សិប​កំណាត់​​ និងតម្លៃរាប់ម៉ឺនដុល្លារផង​ដែរ ។