រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនផលិតស្រានៅក្នុងប្រទេសបារាំង បានធ្វើការសម្ពោធកំពូលអ្នកជំនួញ Chivas 18 ដែលជាសមាគមមួយសម្រាប់កំពូលអ្នកជំនួញនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ មករា ២០១៤ កន្លងទៅនេះ នៅអគារ កាណាឌីយ៉ា ។
ពិធីសម្ពោធ «កំពូលអ្នកជំនួញ Chivas 18» ត្រូវបានអញ្ជើញចូលរួមដោយអ្នកជំនួញល្បីៗ១៨រូប ដែលសុទ្ធសឹងជាអ្នកទទួលបានភាពជោគជ័យ និងជាអ្នកដឹកនាំដ៏ល្អនៅក្នុងការធ្វើពាណិជ្ជកម្ម និងក្នុងចំណោមមិត្តភក្តិរបស់គាត់ ។ នៅក្នុងខែនេះ សមាជិក២រូបនៃ «កំពូលអ្នកជំនាញ Chivas 18» បានធ្វើការលាតត្រដាងពិធីបទពិសោធន៍នៃការខិតខំប្រឹងប្រែងកន្លងមក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ។
លោកហង្ស សំរាំង បានចំណាយពេលអស់១៧ឆ្នាំ ក្នុងការដឹកនាំគំរោងជាច្រើនសម្រាប់ស្ថាប័ន ធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រ៉ងនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី បារាំង វៀតណាម និងប្រទេសនានាក្នុងតំបន់អាស៊ានជាច្រើនទៀត ។ លោកក៏ធ្លាប់ជាសហស្ថាបនិកនៃក្រុមហ៊ុន CTO Vietmoney Trading & Services ផងដែរ មុនពេលដែលលោកសម្រេចចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅចុងឆ្នាំ២០០៩ ។ បន្ទាប់ពីបានមកកាន់ប្រទេសកម្ពុជា លោកយល់ឃើញថា ប្រទេសកម្ពុជា ជាតម្រូវការអ្នកដឹកនាំអាជីវកម្មដែលមានភាពខ្លាំងក្លា និងការប្តេជ្ញាខ្ពស់ ដើម្បីឈានទៅកាន់ការអភិវឌ្ឍន៍ប្រទេស ។
ចែករំលែកព័តមាននេះ