ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យា​ល័យ​ឥន្ទ្រទេវីម្នាក់​ជាប់ចោទ​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ដោយ​ជាប់​ចោទ​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​ស្ត្រី​ចំណាស់​ម្នាក់​មាន​ប្តី និង​កូន​រួច​ហើយ​ និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៣.០០០ដុល្លារ​។ ទោះជា​បែប​ណា​ជន​ជាប់​ចោទ​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​។

រាជ​ធានី​ភ្នំពេញ​ ៖ សិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ដោយ​ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ស្ត្រី​ចំណាស់​ម្នាក់​មាន​ប្តី និង​កូន​រួច​ហើយ​ និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៣.០០០ដុល្លារ​។ ទោះជា​បែប​ណា​ជន​ជាប់​ចោទ​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​។

យុវ​ជន​ជាប់ចោទ​ឈ្មោះ​វ៉ែន រតនា អាយុ​២០​ឆ្នាំ​ រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ មាន​ទី​លំនៅ​ភូមិ​ចុង​ថ្នល់​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ បាន​រៀប​រាប់​ដំណើរ​រឿង​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ​​​ ព្រម​ទាំង​មាន​ប្តី​ និង​កូន​អាយុ​ជាង​១០​ឆ្នាំ​ទៅ​ហើយ​។

យុវ​ជន​ជាប់​ចោទ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់​ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ ខ្លួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​ឈ្មោះ​ឡូ សូដាលីស​ ដែល​មាន​ទី​លំនៅ​មុខ​ផ្ទះ​របស់ខ្លួន​ដើម្បី​ទៅ​ប្រាប់​ថា​ រូប​គេមក​យក​នាឡិកា​មួយ​គ្រឿង​ដែល​ភ្លេច​ ខណៈពេល​ជួយ​រើ​ឥវ៉ាន់​មុន​ពេល​កើតហេតុ​រយៈ​ពេល​២​ម៉ោង​។ ប៉ុន្តែ​ខណៈ​ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​ខាង​លើ​ក្នុង​បំណង​ប្រាប់​ថា រូប​គេ​បាន​ភ្លេច​នោះ​ជា​ចៃ​ដន្យ​ងងឹត​មើ​ល​មិន​ឃើញ​ផង​ក៏​លូក​ដៃ​ទៅ​ប៉ះ​នឹង​ភ្លៅ​ស្ត្រី​ខាង​លើ​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​បម្រុង​ស្រែក​ គេក៏យក​ដៃ​ខ្ទប់​មាត់​កុំឱ្យ​ស្រែក​​ ​​គ្រាន់​តែ​ដាស់​ប្រាប់ថា​យក​នាឡិកា​ប៉ុណ្ណោះ។

យុវ​ជន​ជាប់​ចោទ​បាន​បញ្ជាក់​ទៀត​ថា ភ្លាមៗ​ស្ត្រី​ជា​ដើម​ចោទ​​បាន​ស្រែក​រក​បង​ប្អូន​ជួយ និង​បាន​ចោទ​មក​លើ​ខ្លួន​ថា មាន​បំណង​ចង់​ចាប់​រំលោភ​ទៅ​វិញ​។ ទោះ​បី​ជា​បែប​ណា​ដោយ​សារ​ប៉ូលិស​ឃាត់​ខ្លួន​កូន​ប្រុស​តាម​ពាក្យ​បណ្តឹង​ស្ត្រី​ខាង​លើ​ថា​បាន​ចាប់រំលោភ​នោះ​ ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដែល​ជា​ជន​ក្រី​ក្រ​បាន​សុំ​ធ្វើការ​សម្រប​សម្រួល​ដោយ​សង​ជំងឺ​ចិត្ត​ចំនួន​២លាន​រៀល ដោយ​ខាង​ស្ត្រី​ដើម​ចោទ​រៀប​នឹង​ទទួល​ហើយ ស្រាប់​តែ​មិន​ដឹង​យ៉ាង​ម៉េច​ស្ត្រី​រូប​នេះ​បាន​ប្រែ​ក្រឡាស់​មិន​យក​ ដោយ​ទាម​ទារ​ចំនួន​៣​ពាន់​ដុល្លារ​វិញ​៕