តាមប្រភពព័ត៌មានផ្លូវការថា បំណែកយន្តហោះធុន TWIN OTTER ដែលបាត់ដានចាប់តាំងពីច្រើនម៉ោងមកហើយនោះ ត្រូវបានរកឃើញក្នុងព្រៃនៃតំបន់ឃីឌីម ស្ថិតនៅស្រុក ARGHAKHACHI ភាគកណ្តាលនេប៉ាល់ កាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ។ អាជ្ញាធរអាកាសចរណ៍សុីវិលនេប៉ាល់ និងក្រុមហ៊ុនអាកាសចរណ៍ជាតិ NEPAL AIRLINES CORPORATION (NAC) និយាយថា យន្តហោះនោះពិតជាធ្លាក់ប្រាកដហើយ ។
អាជ្ញាធរនិយាយថា អ្នកដំណើរទាំង១៨នាក់ ជិះក្នុងយន្តហោះនោះពិតជាត្រូវស្លាប់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត រួចតុល្យការនឹងប្រកាសនាពេលឆាប់ៗ ។ លោកហារី សាម៉ា អ្នកនាំពាក្យរបស់ NAC រៀបរាប់ថា ការទាក់ទងចុងក្រោយរវាងយន្តហោះ TWIN OTTER ជាមួយព្រលានយន្តហោះ SHANKAR SHRESTHA គឺនាវេលាម៉ោង១៣ និង១៣នាទី ពេលកាពីតែនយន្តហោះប្រាប់ថា យន្តហោះរបស់គេងាកខុសទិសដៅហើយ ។ សមាជិកក្រុមនាវិកនៃយន្តហោះនោះរួមមាន កាពីតែនម្នាក់ និងសហអ្នកបើកម្នាក់ ព្រមទាំងនារីបម្រើការលើយន្តហោះម្នាក់ ។
យន្តហោះនោះបានហោះចេញពីព្រលានយន្តហោះកាតម៉ាន់ឌូ ទ្រីបហ៊ូវ៉ាន ហើយទៅចុះសំចតនៅព្រលានយន្តហោះប៉ូខារ៉ា មុនពេលចេញដំណើរបន្តទៅកាន់ JUMLA នាវេលាម៉ោង១២ និង២០នាទី ។ ស្រុក JUMLA ស្ថិតនៅតំបន់ភ្នំដាច់ស្រយាលមួយ ។ ចាប់តាំងពី២ថ្ងៃ មកហើយ នៅតំបន់នោះមានភ្លៀងធ្លាក់ ព្រមទាំងព្រិល និងមានអ័ព្ទក្រាស់ ៕
ចែករំលែកព័តមាននេះ