ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ពិសេស​ជួយ​បង្កើន​ការ​លក់ និង​រក​លុយ​បាន​ច្រើន​ជាង​មុន

4 ឆ្នាំ មុន

ការ​លក់​ជា​ប្រភព​ចំណូល​របស់​អាជីវកម្ម​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ ប៉ុន្តែ​វា​មិនកើត​មាន​ឡើង​ដោយ​ឯកឯង​ទេ ។ សហគ្រិន​ជុំវិញ​ពិភពលោក​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​ការ​លក់​និង​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្លួន​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​មិន​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​ការ​លក់ ។ សហគ្រិន​ភាគច្រើន​គិត​ថា ដើម្បី​បង្កើន​ប្រាក់​ចំណូល​អាជីវកម្ម​ពួក​គេ​ត្រូវ​តែ​ចំណាយ​ថវិកា​ជា​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង…

ការ​លក់​ជា​ប្រភព​ចំណូល​របស់​អាជីវកម្ម​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ ប៉ុន្តែ​វា​មិនកើត​មាន​ឡើង​ដោយ​ឯកឯង​ទេ ។ សហគ្រិន​ជុំវិញ​ពិភពលោក​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​ការ​លក់​និង​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្លួន​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​មិន​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​ការ​លក់ ។

សហគ្រិន​ភាគច្រើន​គិត​ថា ដើម្បី​បង្កើន​ប្រាក់​ចំណូល​អាជីវកម្ម​ពួក​គេ​ត្រូវ​តែ​ចំណាយ​ថវិកា​ជា​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង គឺ​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន ដើម្បី​ជំរុញ​ដល់​ការ​លក់​ទេ ។ ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​សហគ្រិន​មួយ​ចំនួន​ដែល​ពួក​គេ​អនុវត្ត ដើម្បី​បង្កើន​ការ​លក់​៖

១. ដោះស្រាយ​បញ្ហា​របស់​អតិថិជន​៖
ប្រសិនបើ​អ្នក​មិន​ជួយ​ដោះស្រាយ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ​ទេ​នោះ​ការ​លក់​របស់​អ្នក​មិន​អាច​បន្ត​កើនឡើង​រហូត​ទេ ។ ប៉ុន្តែ​ប្រសិនបើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​អតិថិជន​អ្នក​នោះ​អ្នកមាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​បង្កើន​ការ​លក់ ។
អ្នក​គួរតែ​ស្វែងរក​បញ្ហា​ដែល​អតិថិជន​មាន រួច​ព្យាយាម​ផ្តល់​ផលិតផល និង​សេវាកម្ម​ដែល​អាច​ជា​ដំណោះស្រាយ​ល្អ​បំផុត ។ ប៉ុន្តែ​តើ​អ្នកដឹង​ថា អតិថិជន​អ្នកមាន​បញ្ហា​អ្វី​ដោយ​វិធី​ណា ? ចម្លើយ គឺ​សួរ​ពួក​គេ ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​នៃ​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ផ្តល់​ជូន រួច​កែសម្រួល​ផលិតផល​រហូត​ទទួល​បានការ​ពេញចិត្ត​កាន់តែ​ខ្ពស់ ។

២. បង្កើន​ចំណាប់អារម្មណ​៖
ពេល​ខ្លះ​ទទួល​បានការ​រិះគន់​ច្រើន​ពី​អតិថិជន​ក៏​មិនមែន​ជា​រឿង​អាក្រក់​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ដែរ ព្រោះ​វា​ជួយ​ទាក់ទាញ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ពី​អាជីវកម្ម និង​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក ។ អ្នក​មិន​គួរ​ភ័យ​ខ្លាច​ចំណាប់អារម្មណ៍​ពី​មនុស្ស​ទេ ជា​ពិសេស​ចំណាប់អារម្មណ៍​ដែល​ទទួល​បាន​លើ​ប្រព័ន្ធ​សង្គម ។ អ្នក​ត្រូវ​ចាំ​ថា លុយ​ដើរ​តាម​ចំណាប់អារម្មណ៍​របស់​មនុស្ស ។

៣. ជំរុញ​ឲ្យ​អតិថិជន​ប្រញាប់​ទិញ​៖
អ្នក​ប្រហែលជា​ឧស្សាហ៍​ឃើញ​ហើយ​ថា អាជីវកម្ម​ភាគច្រើន​មានការ​លក់​បញ្ចុះតម្លៃ​ក្នុង​រយៈពេល​ខ្លី ឬ​មានការ​លក់​ផលិតផល​ប៉ុន្មាន​ប្រភេទ​ក្នុង​រយៈពេល​ខ្លី ។ យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​ជំរុញ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ប្រញាប់​ក្នុង​ការ​ទិញ​មុន​នឹង​បាត់បង់​ឱកាស ហើយ​វា​ជា​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ