ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Sony ធ្វើ​ការ​ចាប់​ឆ្នោត​ផ្តល់​លាភ​សំណាង​ជូន​ដល់​អតិថិ​ជន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ Sony បាន​ធ្វើ​ការ​ចាប់​រង្វាន់​ផ្តល់​លាភសំណាង​ចំនួន​១៦៨​រង្វាន់ ដល់​អតិថិ​ជន​របស់​ខ្លួន​នៅ​មជ្ឈ​មណ្ឌល​ជួស​ជុល​ និង​ថែរក្សា​ក្រុម​ហ៊ុន Sony ប្រចាំ​កម្ពុជា ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុន្នី​វង្ស​ រាជធានីភ្នំពេញ កាល​ពី​ល្ងាចថ្ងៃទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ការ​ចូលរួម​​ធ្វើ​ជា​សាក្សី​ពី​សំណាក់​តំណាង​ក្រុម​ហ៊ុន​ Sony និង​តំណាង​សាខា​ចែកចាយ​

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ Sony បាន​ធ្វើ​ការ​ចាប់​រង្វាន់​ផ្តល់​លាភសំណាង​ចំនួន​១៦៨​រង្វាន់  ដល់​អតិថិ​ជន​របស់​ខ្លួន​នៅ​មជ្ឈ​មណ្ឌល​ជួស​ជុល​ និង​ថែរក្សា​ក្រុម​ហ៊ុន Sony ប្រចាំ​កម្ពុជា ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុន្នី​វង្ស​ រាជធានីភ្នំពេញ កាល​ពី​ល្ងាចថ្ងៃទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ការ​ចូលរួម​​ធ្វើ​ជា​សាក្សី​ពី​សំណាក់​តំណាង​ក្រុម​ហ៊ុន​ Sony និង​តំណាង​សាខា​ចែកចាយ​របស់​ក្រុម​ហ៊ុន​ស៊ុនស៊ីមិចកូ ខេហ្វរ និង​សែន​សូរិច​ស៊ីម​ ផងដែរ ។

តំណាង​ក្រុម​ហ៊ុន Sony ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា កម្ម​វិធី​ចាប់​ឆ្នោត​ផ្តល់សំណាង​ជូន​អតិថិ​ជន​នេះ បាន​ធ្វើ​ចាប់​ពី​ថ្ងៃទី​១៤ ធ្នូ ២០១៣ ដល់​ថ្ងៃទី​៣០ មករា ២០១៤ កន្លង​មក ដោយ​អតិថិ​ជន​គ្រាន់​តែ​ចំណាយ​ថវិកា​១០០​ដុល្លារ ក្នុង​ការ​ទិញ​១​លើក ទៅ​លើ​ផលិត​ផល Sony ណាមួយ​ពី​ក្រុម​ហ៊ុន និង​បណ្តា​សាខា​​ចែកចាយ​របស់​ក្រុម​ហ៊ុន និង​ទទួល​បានសន្លឹក​ឆ្នោត​ផ្សង​សំណាង​មួយ ហើយ​ជា​លទ្ធ​ផល​ក្រុម​ទទួល​បាន​សន្លឹក​​ឆ្នោត​សរុប​មាន​ប្រមាណ​ជាង​២១.០០០​សន្លឹក ដែល​វា​បាន​បង្ហាញពី​​ភាព​ជោគ​ជ័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិ​ជន​ ក៏​ដូចជា​ដៃគូ​​ចែកចាយ​ដែល​បាន​ខិត​ខំ​បំពេញ​ការ​លក់​ចេញ​របស់​ខ្លួន ។