ប្រញាប់ទៅណា! ប្រល័យជីវិតមនុស្សហើយ​ទៅបាត់​


ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ សីហា ខណៈ​ជន​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទូច រិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ជា​អ្នកបើកបរ​ម៉ូត​ូមួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង​ ១AH-២២៧៦ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ស្គាល់​ភិនភាគ​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ទេ តែ​ត្រូវ​បាន​គេ​ដឹង​ថា រថយន្ត​បង្ក​នោះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​អ្នកបើកបរ​ម៉ូតូ​ពេល​កំពុង​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ក្រោយ​ពេល​ឃើញ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល​ទាំង​កណ្ដាល​យប់​។

ក្រោយ​ធ្វើការ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​មោងឫស្សី ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​នោះ​ជា​បន្ត​ទៀត​ឬ​យ៉ាងណា​នោះ​ទេ តែបើ​តាម​ប្រភព​ថា ទំនង​គ្មាន​សង្ឃឹម​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ