ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មាន​ជំងឺ​សរសៃ​ប្រសាទយក​ក្រមាចង.ក​ធ្វើ​អត្ត​ឃាត​ស្លា.ប់​ចោល​ប្រពន្ធ និង​កូន​៦នាក់

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា មាន​ជំងឺ​សរ​សៃ​ប្រសាទ​បាន​ព្យាយាម​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​រហូត​បាន​សម្រេច​នៅ​លើ​ផ្ទះ​ឪពុក​មា​ ដោយ​យក​​ក្រមាចង​.ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​ ហើយ​ត្រូវ​បាន​ប្រពន្ធ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​ខ្សេវ​ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។

ក្រោយ​កើតហេតុ​នគរ​បាល​ស្រុក​ស្អាង​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យ​វិច័យ​សន្និ​ដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ពិត​មែន​។ ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថូ ម៉ុងហ៊ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ម៉េង មុំ មាន​កូន​៦នាក់​ ប្រុស​២នាក់​ ស្រី​៤​នាក់​ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាង​លើ​ ។

បើ​តាម​មន្ត្រី​នគរ​បាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ​ ជន​រង​គ្រោះ​បាន​ព្យាយាម​យក​កាំ​បិត​ចាក់​ខ្លួន​ឯង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​មាន​គេ​ឃើញ​ និង​ឃាត់​ទាន់​។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈនេះ​ជន​រង​គ្រោះ​ត្រូវ​ជំងឺ​សរ​សៃ​ប្រសាទ​ធ្វើ​ទុកបាន​រត់​ក្រឡឹង​ជុំវិញ​ផ្ទះរបស់​ខ្លួន បន្តិច​ក្រោយ​មក​ក៏​បាន​ដើរ​ទៅ​ផ្ទះ​ឪពុក​មា​ឈ្មោះ​លី វិត ដែល​នៅ​ជិត​គ្នា ហើយ​យក​ក្រមាចង​.ក​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​ធ្វើ​អត្ត​ឃាត​បាន​សម្រេច​តែម្តង​៕