តម្លៃដីធ្លីនៅទីក្រុងបាងកកបានឡើងថ្លៃចន្លោះពី២០%ទៅ៣០%ក្នុងមួយឆ្នាំ អំឡុងពេលមានកំណើនទីផ្សារអលនទ្រព្យជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០១១មក នេះបើយោងតាមអ្នកជំនាញអចលនទ្រព្យថ្លែងប្រាប់កាសែតThe Nation ។
លោកគិតធិសាក់ ចំប៉ាធិភុង(Kitisak Champatippong) នាយកប្រតិបត្តិក្រុមហ៊ុនអចលទ្រព្យ Century 21 និយាយថា បើទោះបីជាប្រទេសកំពុងជួបភាពទាល់ច្រកផ្នែកនយោបាយក្តី ក៏តម្លៃដីធ្លីនៅទីក្រុងបាងកកគឺនៅតែកើនឡើងយ៉ាងហោចណាស់១០%ដែរ នៅក្នុងឆ្នាំនេះពីព្រោះទីផ្សារអលនទ្រព្យប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ និងតម្រូវការច្រើន ។ លោកថា នៅផ្លូវភ្លើនជីតកំពុងឡើងថ្លៃខ្ពស់បំផុត ដោយមួយឡូត៍ថ្លៃ១,៥លានបាត(៤៦.៤១៧ដុល្លារ)ក្នុងបួនម៉ែត្រការ៉េ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកស្រីKulwadee Sawangsri ប្រធានផ្នែកសេវាវិនិយោគ និងដីធ្លីនៃក្រុមហ៊ុនCBREនិយាយថា តម្លៃដីនៅតំបន់ប្រណីតតាមផ្លូវSukhumvit បានកើនឡើងប្រមាណ៤៨០%ចាប់តាំងពីឆ្នាំ២០០២ដល់១,៥លានបាតក្នុងបួនម៉ែត្រការ៉េ ពោលគឺឡើងថ្លៃជាងគេក្នុងចំណោមតំបន់ប្រណីតៗនៅក្នុងទីក្រុង ។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ តម្លៃដីបានឡើងថ្លៃខ្លាំងបំផុតដោយសារក្រុមហ៊ុនសាងសង់ទិញតំបន់ទាំងនោះ ដើម្បីសាងសង់ខុនដូទុកសម្រាប់លក់ ។ ដោយឡែកដីនៅតាមតំបន់ជាយក្រុងក៏ឡើងថ្លៃខ្លាំងដែរ ដែលនៅទីនោះដំណើរការសាងសង់រថភ្លើងល្បឿនលឿនថ្មីបានជំរុញឲ្យមានតម្រូវការតំបន់អភិវឌ្ឍន៍ខុនដូរច្រើន នៅក្នុងតំបន់មួយចំនួនដូចជា Rathanathibet។ តម្លៃដីនៅតំបន់Rathanathibet បានកើនឡើងពី៣០ %ទៅ៥០% ក្នុងមួយឆ្នាំចាប់តាំងពីមានការចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងមក ៕
ចែករំលែកព័តមាននេះ