ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន​ប៉ង​​តាម​រក​​អ្នក​មុជ​ទឹក​ជប៉ុន​7​នាក់​ដែល​បាត់​ខ្លួន​ជិត​កោះ​បាលី​

11 ឆ្នាំ មុន

​លោក យ៉ា​ស៊ូអេ កាត​ស៊ូណូ​ប៊ូ អគ្គ​កុង​ស៊ុលរង​របស់​ជប៉ុន​​ប្រចាំ​កោះ​បាលី​ បញ្ជាក់​ថា ការ​​រុក​រក​ធ្វើ​បន្ត​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ជិត​កោះ​បាលី របស់​ឥណ្ឌូណេស៊ី​ ក្រោយ​ការ​បាត់​ខ្លួន​​អ្នក​មុជ​ទឹក​ជន​ជាតិ​ជប៉ុន​៧​នាក់ កាល​ពី​២​ថ្ងៃ​មុន​ នេះ ។

​លោក កាត ស៊ូណូប៊ូ បញ្ជាក់​ថា​ ពួក​អ្នក​ជួយ​សង្គ្រោះ​​បាន​ពុះ​ពារ​រលក​សមុទ្រ​ធំៗ ប៉ុនប៉ង​តាម​រក​អ្នក​ទេស​ចរ​ជប៉ុន​​៥​នាក់ និង​​គ្រូ​បង្ហាត់​មុជ​ទឹក​២​នាក់​ ដែល​ពួក​គេ​សុទ្ធ​តែ​ជា​នារី​ ដែល​ពុំ​ឃើញ​ងើប​ពី​ទឹក​វិញ​​ ក្រោយ​ពី​មុជ​ទឹក​កាល​ពី​រសៀល​​ថ្ងៃ​ទី​១៤ កុម្ភៈ មក​ នៅ​ក្នុង​ដែន​ទឹក​នៃ​កោះ ​នូសា ឡេមបុន​ហ្គាន ជិត​កោះ​​បាលី​ ។ កាល​ពីថ្ងៃ​ទី​១៥ កុម្ភៈ​ ក្រុម​អ្នក​រុក​រក​និង​ប៉ូលិស​​សមុទ្រ​ឥណ្ឌូ​ណេស៊ី​ បាន​ទៅ​ដល់​កន្លែង​បាត់​ខ្លួន​​ដោយ​ប្រើ​នាវា​​ធំ​មួយ​គ្រឿង​ និង​ឧទ្ធម្ភាគ​ចក្រ​​មួយ​គ្រឿង​ ។ ការ​រុក​រក​ត្រូវ​បាន​ផ្អាក​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ វេលា​ម៉ោង​​​១៥​ មក​​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​នោះ ។

​កោះ​ នូសា​ ឡេម បុន​ហ្គាន ជា​កន្លែង​មុជ​ទឹក​ដ៏​ល្បី​ល្បាញ​មួយ ដែល​គេ​ចាត់​ទុក​ជា​កន្លែង​ស្រស់​​ត្រកាល​បំផុត​មួយ​ក្នុង​ចំណោម​​កន្លែង​ស្រស់​ត្រកាល​ទាំង​ឡាយ​សម្រាប់​ពួក​អ្នក​មុជ​  ទឹក ៕