ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណទាន​​អង្ករ​17ពាន់លាន​​​បាត​ធ្វើ​​​ឱ្យ​​រដ្ឋាភិបាល​​ថៃធូរ​ខ្លួន​បាន​ខ្លះ​

11 ឆ្នាំ មុន

​រដ្ឋាភិ​បាល​ចាំ​ផ្ទះ​ថៃ​បាន​ទទួល​កម្ចី​ឥណ​ទាន​​ចំនួន​​១៧​​ពាន់​លាន​បាត​ ​ពី​ធនា​គារ​​សង្គ្រោះ​​រដ្ឋា​ភិ​បាល​​(Goverment​ Savings​​ Bank,​GBS)​ ដែល​​នឹង​​​​ប្រើ​ប្រាស់​ដើម្បីទូទាត់​ឲ្យ​កសិករ​​ដែល​ ហួស​​កា​ល​កំណត់ស​ង​​ ។​

វិធាន​​ការ​ខាងលើ​នេះ​ទំនង​ជា​អាច​​បន្ធូ​​បន្ថយ​​សម្ពាធ​​បណ្តោះ​អាសន្ន​ដល់​រដ្ឋាភិ​​បាល​​ដែល​​កំពុង​​ក្រពុល​​​មុខ​​នឹង​​កា​រតវ៉ា​

​រដ្ឋាភិ​បាល​ចាំ​ផ្ទះ​ថៃ​បាន​ទទួល​កម្ចី​ឥណ​ទាន​​ចំនួន​​១៧​​ពាន់​លាន​បាត​ ​ពី​ធនា​គារ​​សង្គ្រោះ​​រដ្ឋា​ភិ​បាល​​(Goverment​ Savings​​ Bank,​GBS)​ ដែល​​នឹង​​​​ប្រើ​ប្រាស់​ដើម្បីទូទាត់​ឲ្យ​កសិករ​​ដែល​ ហួស​​កា​ល​កំណត់ស​ង​​ ។​

វិធាន​​ការ​ខាងលើ​នេះ​ទំនង​ជា​អាច​​បន្ធូ​​បន្ថយ​​សម្ពាធ​​បណ្តោះ​អាសន្ន​ដល់​រដ្ឋាភិ​​បាល​​ដែល​​កំពុង​​ក្រពុល​​​មុខ​​នឹង​​កា​រតវ៉ា​ប្រឆាំង​ពី​​សំណាក់​​ក្រុម​កសិករ​​ ដែល​បាន​ទាម​ទារ​​ឲ្យ​​រដ្ឋា​ភិ​បាល​សង​ប្រាក​់​ដែល​​ជំពាក់​​ដល់​ខ្លួន​ ។​

នាយក​រដ្ឋ​មន្ត្រីចាំ​ផ្ទះ​លោក​ស្រី​យីង​​ឡាក់ ​​ស៊ី​ណាវ៉ា​ត្រា ​មា​នប្រសាសន៍​ថា ​ប្រាក់​​​ទំាង​នេះ​នឹង​​ត្រូវ​​ផ្តល់​ជូន​​កសិករ​​ដោយ​ផ្ទាល់​នៅ​​ថ្ងៃចន្ទ​ ។​

គ​ណៈ​​​កម្មា​ធិ​ការ​​ឥណ​ទាន​​របស់​​GBS​​បាន​​អនុ​ម័ត​​ឥណ​ទាន​អន្តរ​ធនា​គារ​​ទៅ​ឲ្យ​​ធនា​គារ​​​​កសិ​កម្ម​​ និង​សហ​ប្រតិ​បត្តិការ​​កសិ​កម្ម​​(BAAC)​​​ដែល​គ្រប់​គ្រង​ដោយ​​​រដ្ឋ ​។ ​ធនា​គារ​​នេះ​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​​លៃ​លក​​​កា​រទូទាត់​​​គម្រោង​​អង្ករ​​ដល់​កសិ​ករ​​ ។ ​សាច់​ប្រាក់​ដែល​បាន​ខ្ចី​នឹង​អាច​សម្រា​ល​សម្ពាធ​​បាន​ខ្លះ​​មក​លើ​​រដ្ឋា​ភិ​បាល​​យ៉ាង​ហោច​ណាស់​បាន​មួយ​ខែ​ដែរ​ នៅ​គ្រា​ដែល​​ធនា​គារ​​BAAC​មាន​សមត្ថ​ភាព​​ដំណើរ​​ការ​​ទូ​​ទាត់​​ទឹក​ប្រាក់​​ចាប់​ពី​​ពីរ​ទៅ​បី​ពាន់​លាន​​បាត​​ក្នុង​មួយ​
សប្តា​ហ៍ ​។​

រដ្ឋាភិ​​បាល​​ចាំ​ផ្ទះ​បាន​និង​​កំពុង​​ប្រឹង​ប្រែង​​ស្វែង​​រ​ក​​ទឹក​ប្រាក់​​១៣០​​ពាន់​លាន​បាត​​ដែល​​ចាំ​បាច់​​សម្រាប់​សង​​ទៅ​​កសិករ​ជាង​​មួយ​លាន​​នាក់​​​ដែល​កំពុង​រង់​ចាំ​ប្រាក់​​ពី​គម្រោង​​សន្យា​ទិ​ញ​​​អង្ករ​​របស់​គេ​​។​​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​​ភ្លាម​​​ទេ ពួក​គេ​បាន​គំរាម​កំហែង​​ធ្វើ​​បាតុ​កម្ម​​ទ្រង់​​ទ្រាយ​ធំ​នៅ​ទី​ក្រុង​បាង​កក ​ខណៈ​​រដ្ឋា​ភិ​បាល​​កំពុង​​​ជាប់​ផុង​ទៅ​ក្នុង​វិបត្តិ​នយោ​បាយ​ហើយ​នោះ ​៕