ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​ចរចា​វគ្គ​ទី​2​ ស្តី​ពី​ស៊ីរី​ ដោយ​ពុំ​បាន​ផល​ ខណៈ​សង្គ្រាម​ក្នុង​ប្រទេស​នេះ​អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​140​ពាន់​នាក់​ហើយ​

11 ឆ្នាំ មុន

ការ​​ចរចា​រវាង​គណៈ​ប្រតិភូ​របស់​ពួក​ប្រឆាំង​ និងគណៈ​ប្រតិភូ​របស់​រដ្ឋាភិ​បាល​ស៊ីរី​ ក្រោម​ការ​ធ្វើ​អាជ្ញា​កណ្តាល​របស់​តំណាង​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់​លោក​ឡាក់​ដាប្រា​ហ៊ីមី បាន​បញ្ចប់​កាល​ពីថ្ងៃ​​ទី​១៥ កុម្ភៈ​ នៅ​ក្រុង​ហ្សឺណែវ​ ដោយ​ទទួល​​បរា​ជ័យ​ព្រោះ​ពុំ​សម្រេច​បាន​ការ​រីក​ចម្រើន​ទៅមុខ​​ឡើយ ។​

ការ​​ចរចា​រវាង​គណៈ​ប្រតិភូ​របស់​ពួក​ប្រឆាំង​ និងគណៈ​ប្រតិភូ​របស់​រដ្ឋាភិ​បាល​ស៊ីរី​ ក្រោម​ការ​ធ្វើ​អាជ្ញា​កណ្តាល​របស់​តំណាង​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់​លោក​ឡាក់​ដាប្រា​ហ៊ីមី បាន​បញ្ចប់​កាល​ពីថ្ងៃ​​ទី​១៥ កុម្ភៈ​ នៅ​ក្រុង​ហ្សឺណែវ​ ដោយ​ទទួល​​បរា​ជ័យ​ព្រោះ​ពុំ​សម្រេច​បាន​ការ​រីក​ចម្រើន​ទៅមុខ​​ឡើយ ។​

ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ក្រោយ​ការ​ចរ​ចា​កាល​ពីថ្ងៃ​ទី​១៥ កុម្ភៈ​ នៅ​ឯ​វិមាន​អ.ស.ប​ ក្រុង​ហ្សឺ​ណែវ​​ ​លោក​ប្រា​ហ៊ីមី​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចរចា​វគ្គ​ទី​២ នោះ​ ដែល​ពុំ​សម្រេច​បាន​លទ្ធ​ផល​ ដោយ​លោក​ស្នើ​ដល់​ភាគី​ស៊ីរី​ទាំង​២​ គិត​ទៅ​ដល់​ប្រជាជន​ស៊ីរី​ ហើយ​ធ្វើ​ការ​ពិចារណា​​ឱ្យ​បាន​ល្អិត​ល្អន់​ដើម្បី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ពួក​គេ។​

លោក​ប្រា​ហ៊ីមី​ បន្ត​ថា​ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់​ដែល​ក្តីសង្ឃឹម​របស់​យើង​ត្រូវ​រលាយ​ រួច​ឱ្យ​ខ្ញុំ​សុំ​ទោស​ចំពោះ​ប្រជាជន​ស៊ីរី ។​ ខ្ញុំ​ចង់​ឱ្យ​ភាគី​ម្ខាងៗ​ពេល​វិល​ត្រឡប់​ទៅ​វិញ​ពិចារណា​ពី​ការ​ទទួល​ខុសត្រូវ​ហើយ​និយាយ​ថា​ តើ​ម្ខាងៗ​ចង់​បន្ត​ដំណើរ​ការ​សន្តិ​ភាព​បន្ត​ទៀត​​ឬ​អត់ ។​

លោក​ប្រា​ហុីមី​ ធ្វើ​ការ​កត់​សម្គាល់​ថា​ ការ​ចរ​ចាគ្នា​លើក​នេះ​ពិត​ជា​សំខាន់​ជាង​ការ​ចរចា​លើក​មុនៗ​ ព្រោះ​បាន​លើក​ឡើង​ពី​របៀប​វារៈ​៤​​ចំណុច​គឺ​ អំពើ​ហិង្សា​ ភេរវ​កម្ម​ ការ​ឆ្លង​កាត់ខាង​នយោ​បាយ​ វិធាន​ការ​ទំនុក​ចិត្តគ្នា​ ព្រម​ទាំង​ការ​បង្រួប​បង្រួម​ជាតិ ។​ ក៏​ប៉ុន្តែ​ការខ្វែង​គំនិតគ្នា​នានា​នៅ​តែ​ពុំ​អាច​ជម្នះ​បាន​រវាង​ភាគី​ស៊ីរី​ទាំង​ពីរ។​

លោក​ក៏​អំពាវនាវ​ផង​ដែរ​ដល់​បណ្តា​ភាគី​ទាក់​ទិន​ឱ្យ​រួម​ចំណែក​ជួយ​ដល់​ប្រទេស​ស៊ីរី​ ប្រឈម​មុ​ខទល់​នឹង​ការ​ឈឺ​ចាប់​របស់​ប្រជាជន​​ ដោយ​លោក​អំពាវ​នាវ​ថា លោក​នឹង​ទៅ​កាន់​ក្រុង​ញូវ​យ៉ក​នា​ពេល​ខាង​មុខ​នេះ​ដើម្បី​រាយ​ការណ៍​ជូន​អគ្គ​លេខាធិការ​អ.ស.ប និង​ក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប ។​

ការចរចា​វគ្គ​ទី​២​ ស្តី​ពីស៊ីរី​ក្នុង​ក្រប​ខណ្ឌ​​នៃ​សន្និសីទ​ហ្សឺណែវ-២​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ កុម្ភៈ​ មក​ក្នុងគោល​បំណងស្វែង​រក​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​ចំពោះ​វិបត្តិ​អូស​បន្លាយ​នៅ​ស៊ីរី។​ ប៉ុន្តែ​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​បំផុត​រវាងភាគី​ស៊ីរី​ទាំង​២​ ការ​​ចរចា​នៅតែ​ទ័ល​ច្រក​ជា​និច្ច ។​

ជម្លោះ​ក្នុងប្រទេស​នេះ​ តាម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ស៊ីរី​មួយ​​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​១៥ កុម្ភៈ​ ថា​ មាន​មនុស្ស​ស្លាប់​ដល់​ជាង​១៤០.០០០​នាក់​ហើយ ។​

យោងតាម​អង្គការ​ OSDH នោះ​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​ថា​ មនុស្ស​យ៉ាង​តិច​១៤០.០៤១​​នាក់​ ក្នុង​នោះ​មាន​ជន​ស៊ីវិល​៤៩.៩៥១​នាក់​ ដែល​មាន​កុមារ​៧.៦២៦​នាក់​ និង​នារី​៥.០៦៤​នាក់​ បាន​ត្រូវ​ស្លាប់​ក្នុង​ជម្លោះ​នោះ​រវាង​ពួក​ឧទ្ទាម និង​របប​ស៊ីរី​ រួច​សង្គ្រាម​កាន់តែ​ស្មុគ​ស្មាញ​ថែម​ទៀត​ជាមួយ​ការប្រយុទ្ធ​គ្នា​ផងដែរ​រវាង​ពួក​ឧទ្ទាម​ និង​ក្រុម​ជីហាដ​និយម​មាន​ពួក​បរទេស​ភាគច្រើន ។​

ក្នុង​ជួរ​ពួក​ប្រឆាំង​ប្រធានាធិបតី​លោក​បាចា​ អាល់​អាសាដ​ យុទ្ធ​ជន​ឧទ្ទាម​២៤.១៦៧​នាក់​បាន​ត្រូវស្លាប់​ បន្ថែម​ពួក​ជីហាដ​និយម​៨.៩៧២​នាក់​​នៃ​ក្រុម​រណសិរ្ស​ FRONT AL NOSRA និង​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​អីុរ៉ាក់ និង​ LEVANT (EIIL) ។​

ខាង​កង​កម្លាំង​រៀប​រយស៊ីរី​ ទាហាន​និង​សមា​ជិក​កង​ជីវ​ពល​រដ្ឋាភិបាល​៥៤.១៩៩​នាក់​បានត្រូវ​ស្លាប់​ ព្រម​ទាំង​សមា​ជិក​ក្រុម​ហេស​ប៊ុល​ឡាហ៍​លីបង់​២៧៥​នាក់ និង​សមា​ជិក​ក្រុម​ស៊ី​អីុត​បរទេស​ស្និទ្ធ​រដ្ឋាភិ​បាល​ដទៃៗ​ទៀត​៣៦០​នាក់។​

តុល្យ​ការ​នេះ​រួម​បញ្ចូល​ផងដែរ​ជន​រង​គ្រោះ​ពុំ​ស្គាល់​អត្ត​សញ្ញាណ​២.៨៣៧​នាក់ ។​ OSDH អះ​អាង​ថា​ តុល្យ​ការ​ពិត​ប្រាកដ​តាម​ពិត​ទៅ​មាន​ខ្ពស់​ជាង​នេះ​ ៕​