ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជន​ដៃដល់​ តែ​មិន​ហ៊ាន​ទម្លាយ​…ព្រោះ​ខ្លាច​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជា​ពល រដ្ឋ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ហាក់​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​យ៉ាង​គ​គ្លើ​ន​មិន​ថា យប់​ឬ​ថ្ងៃ​នោះ​ទេ ខណៈ​វិធានការ​ទប់ស្កាត់ ​ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច…

ខេត្តបាត់ដំបង ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជា​ពល រដ្ឋ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ហាក់​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​យ៉ាង​គ​គ្លើ​ន​មិន​ថា យប់​ឬ​ថ្ងៃ​នោះ​ទេ ខណៈ​វិធានការ​ទប់ស្កាត់ ​ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​រត់យឺត​ជាង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ក្រុម​ជន​សង្គម​ងងឹត​ ។ ប៉ុន្តែ​យ៉ាងណា បើ​តាម​ប្រភព​ក្រៅរបង​ស្នងការ​ខេត្ត បាន​លួច​​ខ្សិ​ប​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា នេះ​ថា «​ករណី​គាស់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ កាលពី​ម្សិល​ម៉ិ​ញ ( ០៧.០៨.១៩) យក​គ្រឿង​អ​លង្ការ ​និង​លុយ​អស់យ៉ាង​សន្ធឹកសន្ធាប់​នោះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ស្រាវជ្រាវ​រក​ឃើញ​កន្លែង​ស្នាក់​នៅ​របស់​ជន​ដៃដល់​ហើយ តែ​ជន​នេះ​បាន​គេចខ្លួន​បាត់​បន្សល់​ទុក​តែ​សម្ភារ​ប្រព្រឹត្ត​បទល្មើស​តែ​ប៉ុណ្ណោះ​»​។

កាលពី​ថ្ងៃ​ទី​០៧ សីហា មាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​គាស់ទម្លុះទម្លាយ​​លំនៅ​ឋាន របស់​ពលរដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​សួ​សអី ឃ​ុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដែល​គេ​សន្និដ្ឋាន​អាច​កើតឡើង​ នៅ​ចន្លោះ​ពី​ម៉ោង​៨​ទៅ​ម៉ោង​១១​ព្រឹក ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ​ទុក​ចោល រួច​ចេញ​ទៅ​ក្រៅ​ផុត ហើយ​ចោរ​បាន
​លួ​យ​យក​គ្រឿង​អ​ល​ង្កា​រ និង​លុយ​អស់​ជា​ច្រើន រួច​គេចខ្លួន​ដោយ​សុ​វត្តិភាព​ទាំង​ព្រឹក​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

មន្ត្រី​តូចតាច​បាន​លួច​ផ្ដល់​ព័ត៌មាន​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​នេះ ​ឈ្មោះ​ទិ​ត សុ​វ​ណ្ណា​រី ហៅ មុំ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​ ។ គាត់​បាន​បិទ​ទ្វារ​ចាក់សោ ហើយ​ចេញពីផ្ទះ​ធ្វើ​ការងារ ដោយ​គ្មាន​សមាជិក​ស្នាក់​នៅទេ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ក៏​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ឃើញ​ស្នាម​គាស់​ផ្ដាច់​សោរ​ទ្វារ និង​បាត់បង់​ទ​ន្រ​ព្យ​សម្បត្តិ​អស់ពី​ក្នុងផ្ទះ​។ បើ​តាម​របាយ​ការ​ណ៏​បឋម ដែល​កោះសន្តិភាព​ទ​ទូល​បាន ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ដែល​បាត់បង់​រួម​មាន « ខ្សែដៃ​មាស​ចំនួន​២​ខ្សែ​ទម្ងន់​១​តំឡឹង​, ខ្សែ​ក​ប្លា​ទី​ន​ចំនួន​២​ខ្សែ​, ខ្សែដៃ​ប្លា​ទី​ន​ចំនួន​១​ខ្សែ​ទម្ងន់​២​តំឡឹង​, គ្រឿង​មរកត​១​ឈុត​តំលៃ​២​ពាន់​ដុល្លា​, ប្រាក់​ដុល្លា​ចំនួន​១៥០០​ដុល្លា និង ប្រាក់​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល​»​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​នេះ​ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល ភ្លាម​ៗ​នោះ​គ្មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​ហ៊ាន​ផ្ដល់​ព័​ត៌​មាន​នេះ ដល់​អ្នក​សារ​ព័​ត៌មាន​ទេ​នៅ​ពេល​សួរនាំ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មានការ​ព្រមាន​ពី​លោក​អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត នៅ​ក្នុង​អង្គប្រជុំ ដែល​លោក​ហាម​មិន​ឲ្យ​មន្ត្រី​រូប​ណា​ទម្លាយ​ព័​ត៏​មាន​នានា ឬ ព័​ត៏​មាន​ផ្ទៃក្នុង​អង្គភាព​ដល់​អ្នក​សារ​ព័​ត៏​មាន ដោយ​គ្មាន​ការ​អនុញាត​ឡើយ​ ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា នេះ ស្រាប់តែ​មាន​មន្ត្រី​តូចតាច​ខ្លះ បាន​លួច​បង្ហើប​ក្រៅរបង​ស្នងការ​ខេត្ត​ថា កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ដែល​ពូកែ​គាស់​ទំ​លុះ​ទំលាយ​លំ​ុះ​នៅ​ឋាន នៅ​ស្រុក​ឯក​ភ្នំ កាលពី​ម្សិល​ម៉ិ​ញ​នោះ​បាន​ហើយ ហើយ​ថែម​ទាំង​រក​ឃើញ​ផ្ទះ​ស្នាក់​នៅ​របស់​ជន​ដៃដល់​នោះ​ទៀត​ផង​។ (សម្រួលដោយ៖ ស្រីណា)​

ព័ត៌មានបន្ថែម​ កោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ